WHO មានការព្រួយបារម្ភយ៉ាងខ្លាំងនឹងការកើនឡើងនៃករណីជំងឺផ្តាសាយបក្សីចំពោះមនុស្ស

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8670

IMG_8671-1

IMG_8675

អន្តរជាតិ៖ អង្គការសុខភាពពិភពលោក (WHO) មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនៃការ ឆ្លងរាលដាលមេរោគផ្តាសាយបក្សី H5N1 ទៅកាន់ប្រភេទសត្វថ្មី រួមទាំងមនុស្សផងដែរ ដែលប្រឈមនឹង អត្រាមរណភាព "ខ្ពស់ខ្លាំង"។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោក Jeremy Faller ប្រធានអ្នកវិទ្យាសាស្ត្រនៅទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិបាននិយាយថា "ខ្ញុំគិតថាវានៅតែជាបញ្ហាដ៏ធំមួយ"។ ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សីបច្ចុប្បន្ន ដែលបានចាប់ផ្តើម នៅឆ្នាំ ២០២០ បានសម្លាប់សត្វបក្សីរាប់សិបលានក្បាល ហើយក៏បានឆ្លងដល់បក្សីព្រៃ និងសត្វពាហនៈ លើគោក និងសត្វសមុទ្រផងដែរ។ សត្វគោក្របី និងពពែក៏ត្រូវបានបញ្ចូលទៅក្នុងបញ្ជីឆ្លងជំងឺនេះផងដែ កាលពីខែមុន ដែលជាការវិវឌ្ឍដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកជំនាញ ដោយសារតែពួកគេមិនដែលបាន គិតថា វាងាយនឹងកើតជំងឺផ្តាសាយប្រភេទនេះទេ។ លោក Farrar បាននិយាយថា មេរោគ A (H5N1) បានក្លាយជា "ជំងឺរាតត្បាតសត្វពាហនៈសកល"។ លោកបានសង្កត់ធ្ងន់ថា "ការព្រួយបារម្ភចម្បងគឺថា នៅពេលដែលមេរោគឆ្លងពីទា និងមាន់ទៅថនិកសត្វផ្សេងៗ វាអាចផ្លាស់ប្តូរនិងទទួលបានសមត្ថភាព ឆ្លងដល់មនុស្ស"។ ទោះជាយ៉ាងណារហូតមកដល់ពេលនេះមិនទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថា មេរោគគ្រុនផ្តាសាយ A (H5N1) កំពុងចម្លងពីមនុស្សទៅមនុស្សនោះទេ៕

Comments

Related posts