ស្ថានទូតអាមេរិកប្រចាំកម្ពុជា និងអង្គការWorld Monument Fund បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូត លើការងារអភិរក្សវប្បធម៌ និងគម្រោ ងជួសជុលប្រាសាទភ្នំបាខែង

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣

IMG_3874

IMG_3875

IMG_3876

IMG_3886

IMG_3883

IMG_3884

IMG_3882

MC.  នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ នៅបរិវេណប្រាសាទភ្នំបាខែង មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូត ដើម្បីការអភិរក្សវប្បធម៌ លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង រវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ផាតទ្រីកមើហ្វី (Patrick Murphy និងតំណាងអង្គការWorld Monument Fund រួមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
  លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុម ប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា រយៈពេលជា ច្រើនឆ្នាំមកហើយ ដែលសហរដ្ឋ អាមេរិកបានផ្ដល់ជំនួយ សម្រាប់ការជួសជុលប្រាសាទភ្នំបាខែង។ ក្រៅពីនេះ ក្នុងពេលកន្លងមកសហរដ្ឋ អាមេរិក ក៏បានជួយជាច្រើនដល់កម្ពុជា ដូចជាគម្រោងជួសជុលប្រាសាទព្រះវិហារ។ ព្រមទាំងបានបញ្ជូនវត្ថុរបស់បុរាណរបស់ខ្មែរមួយចំនួន ឱ្យវិលត្រឡប់មកមាតុភូមិវិញផង។ លោកជំទាវបណ្ឌិតសភាចារ្យ មានប្រសាសន៍ទៀតថា កិច្ចសហប្រតិបត្តិការនៃជំនួយ របស់អាមេរិកនេះ បានផ្ដល់នូវផលប្រយោជន៍យ៉ាងខ្លាំងរវាងប្រទេសទាំងពីរ ព្រមទាំងការនាំមកវិញនូវព្រលឹងរបស់ប្រទេសជាតិកម្ពុជាផង។
ជាង២០ឆ្នាំហើយ ដែលខាង World Monument Fund បានធ្វើការជួសជុល ដោយសារបានទទួលថវិកាពីសហរដ្ឋអាមេរិក ជាពិសេសស្ថានទូត ជាង៤លានដុល្លារហើយ ថវិកានេះបានជួយក្នុងការ កសាងជួសជុលប្រាសាទខ្មែរ ទុកជាកេរដំណែលយូរអង្វែងតទៅ ទុកជាតំណាងនូវការងារទៅវិញ ទៅមក រវាងប្រជាជននិងប្រជាជន រដ្ឋាភិបាលនិងរដ្ឋាភិបាល ហើយទុកសម្រាប់កូនចៅ មិនចំពោះតែខ្មែរទេ សម្រាប់មនុស្សជាតិទាំងមូល នេះគឺជាតម្លៃធំណាស់ បង្ហាញនូវការជួយ ការយោគយល់និងការរួមគ្នាដើម្បីថែរក្សានូវអ្វីដែលជាតម្លៃរបស់មនុស្សជាតិ។
  ចំណែកឯកអគ្គរដ្ឋទូតសហរដ្ឋអា មេរិកប្រចាំកម្ពុជា ឯកឧត្តម ផាតទ្រីកមើហ្វី(Patrick Murphy) មានប្រសាសន៍ដែរថា មូលនិធិឯកអគ្គរដ្ឋទូតលើការអភិរក្សវប្បធម៌ និងគម្រោងជួសជុលប្រាសាទភ្នំបា ខែង ដែលបានចុះកិច្ចព្រមព្រៀងពេលនេះ គឺជាកិច្ចសហប្រតិបត្តិការល្អ ដែលមានការគាំទ្រពីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ហើយស្ថានទូតអាមរិក ក៏បានធ្វើកិច្ចសហប្រតិបត្តិការនេះជាយូរឆ្នាំមក ហើយ។ 
សំឡេង៖ ស្ថានទូតអាមេរិកនៅតែបន្តការគាំទ្រ ចំពោះការអភិរក្ស ក៏ដូចជាការកសាងជួសជុលប្រាសាទ ហើយយើងក៏បានជួយស្ថាបនាប្រាសាទព្រះវិហារ មួយចំណែកផងដែរ ហើយដូចលោកមានប្រសាសន៍អ៊ីចឹងថាយើងមានកិច្ចព្រមព្រៀងមួយ គឺការយោគ យល់គ្នាក្នុងនាំត្រឡប់មកវិញនូវរូបចម្លាក់មកកាន់ប្រទេសកម្ពុជាវិញ ពីព្រោះរូបចម្លាក់ទាំងអស់នេះដូចលោកជំទាវមានប្រសាសន៍ គឺជាបេះដូង ជាដួងប្រលឹងរបស់ប្រទេសកម្ពុជា។
   គួរឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ២០០៤មក គម្រោងកម្មវិធីឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌(AFCP) បានផ្តល់ជំនួយថវិកាចំនួន៨ដង មកអង្គការមូល និធិប្រាសាទពិភពលោកWMF សម្រាប់ការងារបន្តការអភិរក្សនៅប្រាសាទភ្នំបាខែង ដែលមានសរុប៤លានដុល្លារអាមេរិក។
សូមជម្រាបថា ប្រាសាទភ្នំបាខែង កសាងឡើងតាំងពីឆ្នាំ៩០៧ នៃ
គ្រិស្តសករាជ ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទនេះស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយ ដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្តនិងក្រុងអង្គរធំ ដែលបច្ចុប្បន្នប្រាសាទនេះ កំពុងទាកទាញ់ភ្ញៀវទេសចរចម្រុះជាតិសាសន៍យ៉ាងខ្លាំងឱ្យឡើងទៅទស្សនាទេសភាពពេលថ្ងៃរៀបលិចព្រមទាំងជាកន្លែងដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋឡើងទៅហាត់ប្រាណជារៀងរាល់ថ្ងៃ៕

Comments

Related posts