ចិនបើកវេទិកាសន្តិសុខ-ការពារជាតិ Xiangshan Forum ទាំងអវត្តមានរដ្ឋមន្រ្តីការពារជាតិ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a8-70

a9-65

អន្តរជាតិ៖ វេទិកាសន្តិសុខ-ការពារជាតិដ៏ធំប្រចាំឆ្នាំរបស់ប្រទេសចិនហៅថា Beijing Xiangshan Forum បានចាប់ផ្តើមបើកធ្វើកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមហាយក្សអាស៊ីមួយនេះ ទើបតែបានប្រកាស ដកតំណែងរដ្ឋមន្រ្តីការពារជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ប្រទេសចិនសង្ឃឹមថា នឹងអាចប្រើប្រាស់វេទិកាខាងលើ ដើម្បីលើកកម្ពស់ចក្ខុវិស័យរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិនសម្រាប់ពិភពលោកមួយដែលសុខសាន្តជាងមុន ហើយទាក់ទាញក្រុមប្រទេសអភិវឌ្ឍន៍ ឱ្យកាន់តែខិតមកកៀក ស្របពេលដែលទីក្រុងប៉េកាំងកំពុងប្រឈមមុខ ជាមួយការបង្កើនកិច្ចសហប្រតិ បត្តិការ រវាងសហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដែលមានគោលដៅព្យាយាម រាំងខ្ទប់មហិច្ឆតាយោធារបស់ខ្លួន។ វេទិកា Xiangshan ឆ្នាំនេះប្រព្រឹត្តទៅ ចំពេលដែលចិនមិនមានរដ្ឋមន្រ្តី ការពារជាតិ ខណៈតួនាទីចម្បងរបស់ប្រមុខការពារជាតិចិនគឺធ្វើទំនាក់ទំនងជាមួយយោធាប្រទេសដទៃ។ ទីក្រុងប៉េកាំងបានប្រកាសដកតំណែង រដ្ឋមន្រ្តីការពារជាតិ លោក Li Shangfu ប៉ុន្តែមិនបានបញ្ជាក់ ឈ្មោះបុគ្គល ដែលត្រូវឡើងជំនួសឡើយ។ គួរបញ្ជាក់ថា ចំនួននិងកម្រិតនៃភ្ញៀវបរទេសចូលរួម ដែលរួមមានរដ្ឋមន្រ្តីការពារជាតិ២២រូប និងប្រមុខយោធា១៤រូប គឺខ្ពស់បំផុតនៅឆ្នាំនេះ គិតចាប់តាំងតែ ពីវេទិកា Xiangshan ត្រូវបានប្រារព្ធឡើងជាលើកដំបូង កាលពីឆ្នាំ ២០០៦៕

Comments

Related posts