ដង់ស៊ីតេប្រជាជនកម្ពុជាកើនឡើងពី៧៥នាក់ទៅ៨៧នាក់ក្នុងមួយគីឡូម៉ែត្រក្រឡា

                           ​

វិទ្យុជាតិកម្ពុជា៖ អត្ថបទ វ៉ែន សុវុទ្ធី                                                                                                     ​

ភ្នំពេញ៖ ៖ លទ្ធផលនៃការធ្វើជំរឿនប្រជាជនឆ្នាំ២០១៩បានបង្ហាញថា ដង់ស៊ីតេប្រជាជន កម្ពុជាក្នុងមួយគីឡូម៉ែត្រក្រឡា បានកើនឡើងពី ៧៥នាក់នៅឆ្នាំ២០០៨ ទៅ៨៧នាក់ នៅ ឆ្នាំ ២០១៩  គឺមានការកើនឡើងជាង២លាននាក់បើប្រៀបនឹងឆ្នាំ២០០៨ ។ 

ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិនូវលទ្ធផលចុងក្រោយនៃ ជំរឿនប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការធ្វើជំរឿនឆ្នាំ២០១៩ មានការកើនឡើងទាំងប្រជាជនរស់នៅក្នុងទីក្រុងនិងទីជនបទ ដែលនេះបញ្ជាក់ឱ្យឃើញ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកំណត់ចក្ខុវិស័យ អំពីការរៀបចំ គោលនយោបាយ ការសម្រេចនានា និងដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងការវាស់វែងការអនុវត្តឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងកម្មវិធីផ្សេងៗទៀត ។សម្ដេចក្រឡាហោម បន្តថា ដង់ស៊ីតេប្រជាជនក្នុងមួយ គីឡូម៉ែត្រក្រឡាបានកើនឡើងពី ៧៥នាក់ នៅឆ្នាំ២០០៨ ទៅ៨៧នាក់ នៅឆ្នាំ២០១៩ ហើយដង់ស៊ីតេនេះប្រជាជនកម្ពុជានៅទាបជាងច្រើន បើធៀបនឹងដង់ស៊ីតេប្រជាជន នៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។

សំឡេង«យើងសង្កេតឃើញមាននិន្នាការកើនឡើងនៅតំបន់ប្រជុំជនទូទាំងប្រទេស ភាគរយនៃប្រជាជនទីប្រជុំជន បានកើនពី១៩.០៥ ភាគរយ នៅឆ្នាំ២០០៨ ដល់៣៩.០៤ភាគរយ នៅឆ្នាំ២០១៩ ដែលបញ្ជាក់ពីការជោគជ័យ ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ប្រជាជនដែលធ្លាប់ធ្វើការផ្លាស់ប្តូរ លំនៅឋានក្នុងអតីតកាល មុនធ្វើជំរឿនមានតែ២១.០៥ ភាគរយ ក្នុងចំណោម ប្រជាជនសរុប ។ ជំរឿនក្នុងឆ្នាំ២០១៩ ប្រជាជនផ្លាស់ទីពីជនបទ ទៅទីប្រជុំជន បានកើនឡើង នេះមានន័យថាទីក្រុងនិងទីប្រជុំជនយើងមានប្រជាជនកាន់តែច្រើន ដែលនាំឱ្យមានតម្រូវការលំនៅឋាននិងសម្ភារប្រើប្រាស់កើនឡើង » ។

សម្តេចក្រឡាហោម បានបន្ថែមថា ជំរឿនជាផ្នែកមួយនៃប្រជាសាស្ត្រនិងសេដ្ឋកិច្ច សង្គមកិច្ច គឺផ្អែកលើកំណើនប្រជាជន ដែលទាមទារយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាល កសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្សជាប្រចាំ ពីព្រោះថាការងារស្ថិតិ ជាការងារលំបាកស្មុគ្រស្មាញពាក់ព័ន្ធនឹងគ្រប់វិស័យ។

យោងតាមលទ្ធផលជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ចំនួនប្រជាជនសរុបមាន១៥.៥៥២.២២១ នាក់ ក្នុងនោះប្រុសចំនួន៧.៥៧១.៨៣៧នាក់ ស្មើនឹង៤៨.៧ភាគរយ ដោយឡែកស្រីចំនួន៧.៩៨០.៣៧៤នាក់ ស្មើនឹង៥១ .៣ភាគរយ៕679FDC8B-44AF-45A6-B0E3-2F2B83B8B0C1410B411C-A4FF-4FA1-BA37-DD535AE81516

Comments

Related posts