វ៉ាក់សាំងការពារកូវីដ-១៩ចំនួន១លានចំនួន៥សែនដូសទៀត នឹងមកដល់កម្ពុជានាពេលឆាប់ៗនេះ

 

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី

 

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសថា វ៉ាក់សាំងកូវីដ-១៩ចំនួន១លាន៥សែនដូសទៀត នឹងមកដល់នាពេលឆាប់ៗខាងមុខនេះ ដើម្បីបន្តចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី១៦ ខែមីនា បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការស្វះស្វែងរកទិញវ៉ាក់សាំងពីបណ្តាប្រទេសដទៃទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋចន្លោះពី១០ទៅ១៣លាននាក់ទៀត ។

 

សម្តេតេជោហ៊ុនសែនបានសម្រេចតែងតាំងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ច ដែលទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីឱ្យការងារចាក់វ៉ាក់សាំងឈានទៅមុខកាន់តែល្អប្រសើរ ខណៈឆាប់ៗខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន១លាន៥សែនដូសទៀត ។

សំឡេង ៖ “គឺយើងមិនមានអាថ៌កំបាំងអី្វជាមួយប្រជាពលរដ្ឋនោះទេ យើងត្រូវចាក់ជូនប្រជាពលរដ្ឋយើងក្នុងរង្វង់ពី ១០ទៅ១៣លាននាក់ ឥឡូវនេះយើងបានចុះកុងត្រា បើតាមការដែលយើងអាចទទួលបានព័ត៌មាននឹងមកដល់ចំនួន ១លាន ៥សែនដូសនៅពេលខាងមុខនេះ ហើយនឹងបន្តបន្ទាប់មកដូចជាស៊ីណូហ្វាម (Sinopharm)ក៏នៅសល់ ស៊ីណូវ៉ាក់(Sinovac)នឹងក៏មកដល់១លាន៥ដូសបន្ថែម ទៀត អាស្ត្រា (AstraZeneca) នឹងមកបន្តបន្ទាប់ទៀត ហើយយើងកំពុងស្វះស្វែងដើម្បីរកទិញ Johnson and Johnson របស់អាមេរិកផងដែរ ដូច្នេះសូមឱ្យមានការទទួលខុសត្រូវជាក់លាក់ដាច់លើបញ្ហានេះតែម្ដង “។

 

  សូមបញ្ជាក់ថា ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១សរុបចំនួនជិត១សែន៩ម៉ឺននាក់ ៕IMG_20210317_140320_905IMG_20210317_140319_111

Comments

Related posts