ក្រសួងសុខាភិបាល អំពាវនាវប្រជាពលរដ្ឋបន្តរក្សាអនាម័យ និងរស់នៅ តាមបែបគន្លងថ្មី

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋបន្តរក្សាអនាម័យក្នុងការរស់នៅ តាមបែបគន្លងថ្មី ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ 

  លោកស្រីវេជ្ជបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាលបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា សម្រាប់ការងារប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ សូមប្រជាពលរដ្ឋអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្ត ៣ការពារ ៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា ។  

លោកស្រីវេជ្ជបណ្ឌិត បានបន្តថា អាជ្ញាធរក៏បានធ្វើការផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានបើមិនមានកិច្ចការណាចាំបាច់សូមកុំចេញក្រៅផ្ទះ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។ 

photo_2021-03-23_11-31-57
សំឡេង៖ «មុនពេលមិនទាន់មានកូវីដ១៩ប្រជាជនយើងរស់នៅតាមបែបធម្មតា ប៉ុន្តែឥឡូវនេះយើងរស់នៅតាមបែបគន្លងថ្មី គឺជាស្ថានភាពនៃការរស់នៅមួយដែលបន្តតាមសកម្មភាពសង្គមដើម្បីបត់បែនទៅតាមលក្ខខណ្ឌ មួយដែលយើងកំពុងប្រឈមគ្រោះហានិភ័យផ្សេងៗ ករណីពេលនេះគឺបង្កឡើងដោយជំងឺរាតត្បាញសកលកូវីដ១៩នេះ ។ការផ្លាស់ប្តូរនេះមិនឱ្យយើងធ្វើដូចពីមុនទេ ដើម្បីឱ្យយើងឆ្លងកាត់ពេលវេលា លំបាកនេះតាមបែបគន្លងថ្មី ជាការយោគយល់ ក្នុងស្ថានភាពមួយដែលយើងរស់នៅបានត្រូវតែគោរពទៅតាមគោលការណ៍ការណែនាំថ្មីៗ ដើម្បីការពារខ្លួនយើងកុំឱ្យឆ្លងរោគផង អាចធានាស្ថានភាពសង្គមសេដ្ឋកិច្ចទៅមុខផង»។
 
សូមបញ្ជាក់ថា ក្រសួងសុខាភិ បាលទទូចម្តងហើយម្តងទៀតត្រូវរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ទៅម្នាក់ទៀតយ៉ាងតិចមួយម៉ែត្រកន្លះ ត្រូវពាក់ម៉ាសនិងលាងដៃជាមួយសាប៊ូ ជែល ឱ្យបានញឹកញាប់និងធ្វើអនាម័យ មិនចាប់ដៃគ្នាកុំចូលទៅតំបន់មនុស្សច្រើនដែលជាតំបន់មានម៉ាស៊ីនត្រជាក់ ដែលអាចមានហានិភ័យខ្ពស់នៃការចម្លងជម្ងឺកូវីដ១៩នេះ ដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្រ្តីមានផ្ទៃពោះ និងកុមារតូចៗជាដើម៕

Comments

Related posts