លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សុំឱ្យប្រជាពលរដ្ឋ ជឿជាក់ និងចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

 

MC៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ

បានសុំឱ្យប្រជាពលរដ្ឋ ជឿជាក់ និងចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ក្នុងអំឡុងពេលនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។

ថ្លែងនៅក្នុងពិធីចែកជូននូវអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ថិតក្នុង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញចំនួន ៣៥៦គ្រួសារ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវកិត្តិសង្គហបណ្ឌិតបានមាន ប្រសាសន៍ថា ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ ២០កុម្ភៈ នេះបាន គឺត្រូវទាមទារឱ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឱ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។ លោកជំទាវ បានសុំឱ្យប្រជាពលរដ្ឋ ជឿជាក់ និងចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ក្នុងអំឡុងពេលនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយរាជរដ្ឋាភិបាល បានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋផងនិងងាយស្រួលក្នុងការកំណត់ទីតាំង ជាមួយនិងការនាំយកនូវអ្នកជំងឺ ដែលវិជ្ជមានកូវីដ១៩ មកព្យាបាលឱ្យបានជាសះស្បើយផង ចៀសវាងការបង្កឱ្យមានការ ចម្លងពីម្នាក់ទៅម្នាក់បន្ថែមទៀត ។

ក្នុងឱកាសនោះ លោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចទាំងទ្វេផ្ញើជូនបងប្អូនប្រកបដោយក្តីនឹករលឹក និងសម្តេចទាំងទ្វេបានចូលរួមចែករំលែកនូវទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក្នុងពេលដែលស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាល ដែលនាំឱ្យមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ។ លោកជំទាវក៏បានក្រើនរំលឹកឱ្យ ប្រជាពលរដ្ឋទាំងអស់ មានការអត់ធ្មត់និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឱ្យបាន តាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់ការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ៕IMG_20210425_141426_829

Comments

Related posts