អាជ្ញាធរខេត្តបាត់ដំបងកំពុងរៀបចំពង្រីកកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩បន្ថែមទៀត ខណៈកន្លែងព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តពេញ

វិទ្យុជាតិកម្ពុជា ៖ លោក ភី សុខ វិទ្យុជាតិចំការចេក ខេត្តបាត់ដំបង

បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ ដំបង គ្រោងពង្រីកទីតាំងព្យាបាលអ្នកជំងឺកូវីដ១៩ បន្ថែមទៀត នៅក្នុងមន្ទីរពេទ្យបង្អែក តាមបណ្ដាស្រុកមួយ ចំនួន ខណៈបានរកឃើញជាបន្តបន្ទាប់នូវអ្នកឆ្លងជំងឺនេះ ដែលមានទាំងពលករទើបត្រឡប់មកពីប្រទេសថៃ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជិត៣០ នាក់កំពុងសម្រាកព្យាបាល។

photo_2021-05-11_15-23-33
      លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំ ពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី ១១ខែ ឧសភាថា  ដោយសារកំណើនរបស់អ្នកឆ្លងកូវីដ១៩ កំពុងសម្រាកព្យាបាលក្នុងមន្ទីរ ពេទ្យបង្អែកខេត្តកាន់តែកើន ឡើង   ហើយអ្នកជំងឺផ្សេងៗទៀតច្រើនដែរនោះ  មន្ទីរពេទ្យបង្អែកខេត្តមិនអាចទទួលអ្នក ជំងឺកូវីដ-១៩មកសម្រាកព្យាបាលនៅទីនេះបន្ថែមទៀតនោះទេ ។

photo_2021-05-11_15-23-32
  លោកបានបន្តថា បច្ចុប្បន្ននេះរដ្ឋបាលខេត្ត រួមទាំងមន្ទីរជំនាញ  និងសមត្ថកិច្ចពាក់ ព័ន្ធកំពុងពិភាក្សារៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ថែមទៀតនៅតាមមន្ទីរពេទ្យបង្អែកស្រុកដែលអាចមាននៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល និងនៅស្រុកមោងជាដើម ។

photo_2021-05-11_15-23-33 (3)
  ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា សម្រាប់ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺនេះ ចំនួន៥៧នាក់ ដោយព្យា បាលជាសះស្បើយបានចំនួន ២៩នាក់ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន២៨នាក់ ៕

Comments

Related posts