មន្ទីរធនធានទឹកខេត្តឧត្តរមានជ័យប្តេជ្ញាបញ្ជូនទឹកឱ្យបានគ្រប់គ្រាន់ដល់តំបន់កសិកម្មក្នុងខេត្ត

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ហាន់ ស្រីណា

ភ្នំពេញ ៖ ឧត្តរមានជ័យ:មន្ទីរធនធាន ទឹកខេត្តឧត្តរមានជ័យប្តេជ្ញាបញ្ជូនទឹកឱ្យបានគ្រប់គ្រាន់ដល់តំបន់កសិកម្មដើម្បីឱ្យប្រជាកសិករមានទឹកគ្រប់ គ្រាន់ក្នុងការប្រើប្រាស់ប្រចាំ ថ្ងៃ ពិសេសការបង្កបង្កើនផលស្រូវដើមរដូវវស្សានេះ។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តឧត្តរមានជ័យបានប្រាប់វិទ្យុ ជាតិកម្ពុជាថា កាលពីឆ្នាំ ២០២០កន្លងទៅ មន្ទីររួមជាមួយដៃគូអភិវឌ្ឍន៍ បានធ្វើការស្តារប្រព័ន្ធធារាសាស្រ្តជាច្រើនកន្លែង សម្រាប់ស្តុកទឹកទុក និងត្រៀមស្ទាក់ទឹកទុកជាកង់ៗឱ្យនៅតាមប្រឡាយ និងតាមអូររួចចែក ចាយទឹកទាំងអស់នោះទៅតំបន់ដែលដាច់ស្រយាលពីប្រភពទឹក ដើម្បីជំរុញការធ្វើកសិកម្មរបស់ប្រជាកសិករឱ្យបានច្រើនក្នុងការបង្កើនប្រាក់ ចំណូលក្នុងគ្រួសាររបស់ពួក គាត់។

photo_2021-06-28_14-37-31

លោកបន្តថា សម្រាប់ខេត្តឧត្តរមានជ័យមានស្ថានីយ ឧតុនិយមស្វ័យប្រវត្តិចំនួន ៥កន្លែង និងស្ថានីយជលសាស្រ្ត ចំនួន៥កន្លែង ដែលសំណង់ធារាស្រ្តទាំងនេះ បាននិងកំពុងចូលរួមគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំង ស្ងួត សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុង វិស័យកសិកម្មក្នុងខេត្ត។
    ម្យ៉ាងទៀតមន្ទីរធនធានទឹកខេត្តឧត្តរមានជ័យបានបញ្ចូនប្រព័ន្ធទឹកទៅកាន់តំបន់ កសិកម្ម ដែលនៅឆ្ងាយពីប្រភពទឹក ជាមួយនឹងខេត្តដូចជាស្រុកភ្នំស្រុក ,ស្រុកព្រះនេត្រព្រះខេត្តបន្ទាយ មានជ័យ,ស្រុកស្រីស្នំនិងស្រុកក្រឡាញ់ខេត្តសៀមរាបដែលអាចជួយស្រោចស្រពលើស្រូវដើមរដូវ បងប្អូនប្រជា ពលរដ្ឋក្នុងខេត្តទាំង២នោះប្រមាណជាង៧ម៉ឺនហិកតា។

photo_2021-06-28_14-37-31 (2)
សំឡេង៖«ទឹកនៅក្នុងអាងទឹករបស់យើងយើងមានគ្រប់ គ្រាន់ហើយយើងអាចជួយបានគ្រប់ពេលវេលាសម្រាប់ដីស្រែរបស់ប្រជាពលរដ្ឋដែលនៅជាប់អាងទឹករបស់យើងចឹងក្នុងរដូវប្រាំងកន្លងមកក៏ដូចជាពេលនេះ ទឹករបស់យើងនៅតែមានគ្រប់គ្រាន់នៅឡើយមិនមានការខ្វះខាតទេ។ទន្ទឹមនឹងនេះដែរ យើងកំពុងតែបានជួយទៅស្រុក២ នៃខេត្តសៀមរាបគឺស្រុកស្រី ស្នំ នៅស្រុកក្រឡាញ់និងស្រុក ២ របស់ខេត្តបន្ទាយ មានជ័យគឺស្រុកភ្នំស្រុកនិងស្រុកព្រះនេត្រព្រះ ដែលយើងបានបញ្ជូនទៅតាំងពីរដូវប្រាំងរហូតមកទល់ពេលនេះគឺយើងបន្តជួយទៅដល់ពួកគាត់ទាំង៤ស្រុកនេះ»។
    លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្ត ត្រូវប្រើប្រាស់ទឹកដោយ  សន្សំសំចៃទោះបីបច្ចុប្បន្នមាន  ទឹកប្រើប្រាស់ គ្រប់គ្រាន់ក៏ដោយ ចៀសវាងការបង្ហូរទឹកចោលដោយមិនមានការចាំបាច់ ធ្វើយ៉ាងណាប្រើប្រាស់ ទឹកឱ្យចំគោលដៅ៕

Comments

Related posts