ក្រសួងសុខាភិបាល ណែនាំឱ្យប្រជាពលរដ្ឋប្រើប្រាស់ឧបករណ៍តេស្តរហ័ស ដែលមានចុះបញ្ជីការត្រឹមត្រូវ

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាល បានណែនាំឱ្យប្រជាពលរដ្ឋប្រើប្រាស់ឧបករណ៍តេស្តរហ័ស ដែលមានចុះបញ្ជីការត្រឹមត្រូវ ច្បាស់លាស់និងអនុវត្តន៍ទៅតាមលក្ខណៈបច្ចេកទេស ដើម្បីធានាប្រសិទ្ធភាពនិងគុណភាពសម្រាប់ការប្រើប្រាស់ ។
 ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០២ ខែ កក្កដា នៅសាលាបឋមសិក្សាចតុមុខ រាជធានីភ្នំពេញ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេ ខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ហៅកាត់ថា គ.វ.ក-១៩ បានណែនាំដល់ប្រជាពលរដ្ឋត្រូវប្រើប្រាស់ឧបករណ៍តេស្តរហ័ស ដែលមានចុះបញ្ជីការច្បាស់លាស់ជាមួយក្រសួង សុខាភិបាល និងអនុវត្តទៅ តាមលក្ខណៈបច្ចេកទេស ព្រោះបើមិនអនុវត្តត្រូវតាមលក្ខណៈបច្ចេកទេស នឹងអាចមានផលលំបាកចំពោះខ្លួនឯងវិញ។

photo_2021-07-02_14-36-55-1
 លោកជំទាវបញ្ជាក់ថា មក ដល់ពេលនេះ ក្រសួងសុខាភិ បាលបានសម្រេចចុះបញ្ជីការលើឧបករណ៍តេស្តរហ័សចំនួន៤មុខរួចហើយ។
សំឡេង« ការប្រើប្រាស់តេស្តសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់មែនទែន ព្រោះបើយើងធ្វើមិនត្រូវតាមលក្ខណៈបច្ចេក ទេស វាអាចមានផលលំបាកសម្រាប់ខ្លួនឯង  ឧទាហរណ៍ថាខ្ញុំមិនមានកូវីដ១៩ ស្រាប់ តែធ្វើបែរជាមាន ដោយសារតេស្តមិនមានគុណភាព វាជាផលលំបាកសម្រាប់យើង ។បើខ្ញុំមានផ្ទុកវីរុសកូវីដ១៩ តែដល់ពេលធ្វើតេស្តទៅ ដោយ សារគុណភាពតេស្តមិនល្អ ហើយអនុវត្តបច្ចេកទេសមិនត្រឹមត្រូវ អ៊ីចឹងលទ្ធផលបង្ហាញលទ្ធផលអវិជ្ជមានទៅវិញ » ។
 លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា ក្រសួងសុខាភិបាលជាពិសេសអនុគណៈកម្មការ អប់រំបណ្តុះបណ្តាលទំនាក់ ទំនងសាធារណៈនៃអន្តរ ក្រសួងប្រយុទ្ធជំងឺកូវីដ១៩ កំពុងចាត់ចែងផលិតជាវីដេអូ ដើម្បីបង្រៀនប្រជាពលរដ្ឋយើងឱ្យយល់ដឹងពីនិតិវិធីនៃការធ្វើតេស្តរហ័សខ្លួនឯង ត្រូវធ្វើបែបណា ដែលនេះគឺជាការ ចូលរួមចំណែកធំណាស់សម្រាប់ការស្រាវជ្រាវឱ្យរកឃើញរហ័ស  ។
   លោកជំទាវមានប្រសាសន៍ថា អំពាវនាវ ប្រសិនបើមានឧបករណ៍តេស្តរហ័សដែលមានគុណភាពល្អ សូមអំពាវ នាវឱ្យមានការចុះបញ្ជីការ ជា មួយក្រសួងសុខាភិបាល ដើម្បីពិនិត្យគុណភាពក៏ដូចជាឯកសារបទដ្ឋានផ្សេងៗទៀត ហើយបើឧបករណ៍នេះគ្មានប្រភពច្បាស់លាស់ការប្រើប្រាស់ វានឹងមិនមានផលល្អសម្រាប់ប្រជាពលរដ្ឋយើងឡើយ។
    គួរជម្រាបថា ក្រសួងប្រៃស ណីយ៍និងទូរគមនាគមន៍ បានប្រកាសនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ- ១៩ ពីប្រទេសកូរ៉េខាងត្បូងដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាមេរិក ក្នុងមួយឧបករណ៍ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺដ៏កាចសាហាវនេះ នៅតែមាន ការរីករាលកាន់តែខ្លាំងឡើង ៕

Comments

Related posts