ប៉ូលីសថៃបានប្រើកាណុងបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករនៅជិតការិយាល័យនាយករដ្ឋមន្ត្រី ប្រយុទ្ធចាន់អូចា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

អន្តរជាតិ៖ ប៉ូលីសថៃបានប្រើកាណុងបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករនៅជិតការិយាល័យនាយករដ្ឋមន្ត្រី ប្រយុទ្ធចាន់អូចា កាលពីថ្ងៃច័ន្ទទី ១៦ ខែសីហានេះ ខណៈដែលគណបក្សប្រឆាំងបានរិះគន់លោក នៅក្នុងសភាជុំវិញការដោះស្រាយ វិបត្តិកូវីដ-១៩ ។ 

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNAនៅថ្ងៃទី១៧ ខែសីហា។ ក្រុមអ្នកតវ៉ារាប់រយនាក់បានដង្ហែក្បួនលើវិមានរដ្ឋាភិបាលដើម្បីទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង ដែលនេះជាការបង្ហាញ ចុងក្រោយនៃកំហឹងរបស់សាធារណៈជនអំពីការរីករាលដាលកាន់តែអាក្រក់និងការចាក់វ៉ាក់សាំង។ ការប្រមូលផ្តុំគ្នានេះ កំពុងត្រូវបានដឹកនាំ ដោយក្រុមដែលបានបណ្តេញអតីតប្រមុខកងទ័ពលោកប្រាយុទ្ធ កាលពីឆ្នាំមុន ដោយចោទប្រកាន់រូបលោកនិងសម្ព័ន្ធមិត្តថា ចង់ជ្រៀតចូល ក្នុងការគ្រប់គ្រងនយោបាយរបស់យោធា។ សកម្មជនម្នាក់ឈ្មោះ Songpon "Yajai" Sonthirak បាននិយាយថា "យើងនៅទីនេះដើម្បី បញ្ឈប់ការបរាជ័យដែលកំពុងកើតឡើងនិងបញ្ឈប់ការខាតបង់ ពីព្រោះប្រសិនបើ លោក ប្រយុទ្្ធចាន់អូចា នៅតែកាន់អំណាច មនុស្សកាន់ តែច្រើននឹងស្លាប់" ។ តំណាងរាស្រ្តគណបក្សប្រឆាំងកាលពីថ្ងៃច័ន្ទបានដាក់សំណើ មិនមានជំនឿលើលោក ប្រាយុទ្ធ និងរដ្ឋមន្ត្រីខុទ្ទកាល័យ ៥ រូបរបស់លោក ដែលនឹងនាំឱ្យមានការជជែកដេញដោលគ្នាជុំវិញវិបត្តិកូវីដ-១៩ ដែលទំនងជានៅចុងខែឬដើមខែកញ្ញាខាងមុខនេះ បើយោងតាមវាគ្មិនសភា។ ប៉ូលីសបានបាញ់កំប៉ុងឧស្ម័នបង្ហូរទឹកភ្នែកនិងប្រើកាណុងបាញ់ទឹកនៅពេលដែលក្រុមអ្នកតវ៉ាបានព្យាយាមរុះរើ រនាំងការពាររបស់ប៉ូលីសកាលពីថ្ងៃច័ន្ទ។ ការប៉ះទង្គិចគ្នានេះបានកើតឡើងកាលពីល្ងាចថ្ងៃច័ន្ទនៅក្បែរគេហដ្ឋានរបស់លោក Prayut ក្នុងក្រុងបាងកក៕IMG_20210817_125049_775IMG_20210817_125047_141IMG_20210817_125051_868IMG_20210817_125058_821

Comments

Related posts