អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ហាន់ ស្រីណា
បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្តបន្ទាយមាន ជ័យបន្តជួយសង្គ្រោះប្រជា ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ដើម្បីធានាសុវត្ថិភាពដល់ពួកគាត់។

photo_2021-09-21_14-29-39 (2)
ឯកឧត្តម អ៊ុ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៏ប្រាប់វិទ្យុជាតិកម្ពុជាថា គិតត្រឹមរសៀលថ្ងៃ ទី២១ខែកញ្ញានេះ ស្ថានភាពទឹកនៅខេត្តបន្ទាយមានជ័យ មិនទាន់មានភាពធូរស្រាលនៅឡើយទេ ដោយសារប៉ុន្មានថ្ងៃនេះភ្លៀងនៅតែបន្តធ្លាក់ហើយទឹកធ្លាក់មកពីថៃផង មកពីខេត្តបាត់ដំបងផង ធ្វើឲ្យមានទឹកជនន់លិចទៅលើស្រុកម៉ាឡៃនិងក្រុងប៉ោយ ប៉ែតបណ្តាលឲ្យខូតខាតផ្ទះពលរដ្ឋមួយចំនួន ប៉ះពាល់ដំណាំកសិកម្ម សាលារៀន វត្តអារាម រួមនឹងផ្លូវគមនាគមន៏ផងដែរ។

photo_2021-09-21_14-29-40 (3)
     ឯកឧត្តមបានបន្តថា អាជ្ញា ធរខេត្តនិងកងកម្លាំងចម្រុះបានសស្រាក់សស្រាំអន្តរា គមន៍ជួយសង្រ្គោះប្រជាពល រដ្ឋមកកាន់ទីទួលសុវត្ថិភាពជាង៨០គ្រួសារតាមគ្រប់រូបភាពដូចជា តាមទូក កាណូត រួមទំាងការផ្តល់ស្បៀងអាហារ មានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ តង់ស្នាក់នៅ និងមានក្រុមគ្រូពេទ្យប្រចាំការសម្រាប់ត្រួតពិនិត្យសុខភាព ជូនពួកគាត់ផងដែរ។

photo_2021-09-21_14-29-40 (6)
   ដោយឡែកប្រជាពលរដ្ឋដែលនៅតំបន់ហានិភ័យជាង ៣០គ្រួសារទៀតស្ថិតក្នុងការប្រុងប្រយ័ត្ន ដោយកម្ពស់ទឹកមិនទាន់ដល់ចំណុចប្រកាសអាសន្ននៅឡើយទេ។
សំឡេង៖« ជំនន់ទឹកភ្លៀងនេះលិចទៅតាមឃុំមួយចំនួនដែលជាប់នៅតាមអូរព្រំដែននិងទឹកធ្លាក់មកពីខាងបាត់ ដំបងហើយនៅទីនោះខ្ញុំក៏ចាត់អភិបាលរងខេត្តខ្ញុំមួយរូប ក៏ដូចជាមានការប្រចាំការពីសំណាក់ឯកឧត្តមប៉ាន់ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ ដើម្បីជួយដោះ ស្រាយការងារនៅស្រុកម៉ាឡៃនោះ ឥឡូវលោកកំពុងតែមមាញឹកក្នុងការរកប្រភពមុខទឹកបើកចេញហើយក៏កំពុងជួយដោះស្រាយបញ្ហាប្រឈមជូនបងប្អូនប្រជាពល រដ្ឋនៅក្នុងស្រុកម៉ាឡៃនោះ»។

photo_2021-09-21_14-29-40 (4)
    ឯកឧត្តមបានបញ្ជាក់ថា ស្រុកមង្គលបុរីនិងក្រុងសិរីសោភ័ណ្ឌក៏មានការហក់ឡើងបន្តិចដែរ តែមិនទាន់ដល់ការ ប្រកាសអាសន្ននៅឡើយទេប៉ុន្តែអាជ្ញាធរមូលដ្ឋានកំពុងតាមដានកម្ពស់ទឹក ២៤ ម៉ោងលើ ២៤និងត្រៀមសម្ភារផ្សេងៗក្នុងការសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេសបានជូនដំណឹងដល់បងប្អូនប្រជា ពលរដ្ឋដែលរស់នៅតំបន់នោះរួចហើយ ដើម្បីឲ្យគាត់ត្រៀម លក្ខណៈមួយជំហានដើម្បីការពារបង្ការពីជំនន់ទឹកភ្លៀងនេះ៕

photo_2021-09-21_14-29-40 (7)

Comments

Related posts