សាលារៀននៅខេត្តបាត់ដំបងកម្រិតថា្នក់ទី៩និងទី១២  ជាង១០០ត្រូវបើកបង្រៀនឡើងវិញ 

វិទ្យុជាតិកម្ពុជា ៖ លោក ភី សុខ វិទ្យុជាតិកម្ពុជាចំការចេក
បាត់ដំបង ៖ ចាប់ពីថ្ងៃទី២០ ខែកញ្ញាមក សិស្សថ្នាក់ទី៩ និង ទី១២ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង សហការជា មួយមន្ទីរអប់រំយុវជននិង កីឡាខេត្ត បើកឱ្យដំណើរការឡើងវិញប្រមាណជាង១០០ សាលារៀន ពោលស្មើនឹងជាង ១០ភាគរយ នៃចំនួនសាលារដ្ឋ សរុបជាង១៤០០សាលា ទូទាំងខេត្តបាត់ដំបង ។

photo_2021-09-21_14-21-15
   លោក យី សុងគី ប្រធាន មន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងបានឱ្យដឹងថា តាមគម្រោងសិស្ស ថ្នាក់ទី៩ និង ទី១២ ត្រូវបើកឡើងវិញចំនួន ១០៣សាលា ប៉ុន្តែដោយសាលាចំនួន១០ស្ថិតក្នុងភូមិសាស្រ្ត ឆ្លងជំងឺកូវីដ ១៩ចូលសហគមន៍បន្ថែម ត្រូវផ្អាកសិន  គឺដំណើរការសាកល្បងតែ ៩៣សាលាប៉ុណ្ណោះ ។

photo_2021-09-21_14-21-13
   លោកយីសុងគី បានបញ្ជាក់ថា នេះជាការបើកសាលាសាកល្បង លើសិស្សដែលត្រូវប្រឡងថ្នាក់ទី៩ និងទី១២ សិនប៉ុណ្ណោះ បើសិនជាដំណើរការសាកល្បងនេះ ល្អមិនមានបញ្ហានិង អត្រាឆ្លងជំងឺកូវីដ១៩ ធ្លាក់ចុះ នឹងបន្តបើកសាលារៀនបន្ថែមទៀត ។

photo_2021-09-21_14-21-14 (3)
   ដោយឡែកសិស្សថ្នាក់ទី៩ និងទី១២ សាលាចំណេះទូទៅឯកជន មន្ទីរក៏ដូចជាអាជ្ញាធរកំពុងពិនិត្យមើល លទ្ធភាព ក្នុងការបើកដំណើរការឡើងវិញដែរ នៅសប្តាហ៍ក្រោយ ។
    លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានឱ្យដឹងថា រាល់ការបើកសាលាឡើងវិញនេះ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរស្រុកក្រុង ដែលវាយតម្លៃជាតំបន់មានហានិភ័យទាបនៃការ ឆ្លងជំងឺកូវីដ១៩ ទើបបើកបាន  ហើយសាលាទាំងអស់ត្រូវគោរពតាមលក្ខខ័ណ្ឌមួយ ចំនួន ដោយអនុវត្តន៍តាមស្តង់ដារសុវត្ថិភាព ដូចជា សិស្សត្រូវពាក់ម៉ាស់, ចំនួនសិស្ស១៥នាក់ក្នុងមួយថ្នាក់ចុះ, អង្គុយគម្លាត ១ម៉ែតកន្លះ, មិនលក់នំចំណី ,រៀនឆ្លាស់វេនគ្នា ,បង្កើតគណ:កម្មកាគ្រប់គ្រងសាលា ដោយ មានមន្រ្តីសុខាភិបាលចូលរួម និង អនុវត្តន៍វិធានការបីកុំបីការពារជាប់ជាប្រចាំ ។ 

photo_2021-09-21_14-21-14
   លោក យី សុងគី ប្រធាន មន្ទីរអប់រំ ក៏បានផ្តាំផ្ញើដល់មាតាបិតាសិស្ស ត្រូវយកចិត្តទុកដាក់ជាមួយកូន ដោយ ត្រូវដឹកកូនទៅសាលាកុំប្រហែសឱ្យកូនទៅតែឯង ដើម្បីកុំឱ្យកូនចូលលេងតាមផ្លូវ , ដឹងម៉ោងពេលចេញ ចូលសាលា ,ឆែកការសិក្សាកូន និង គិតពីចំណីអាហារដល់កូនមុននឹងចូលរៀល ។ ឱ្យកូនពាក់ម៉ាស់ ពន្យល់ពីការឆ្លង បើមានបញ្ហាសុខភាពសុំច្បាប់និងរាយការណ៍ដល់គ្រូពេលមានការសង្ស័យ និង គោរពបីកុំបីការពារ ។

photo_2021-09-21_14-21-14 (2)
  លោក យី ស៊ុងគី ប្រធាន មន្ទីរអប់រំយុវជន និងកីឡា ខេត្តបាត់ដំបង ឱ្យដឹងថា ការបើកសាលាកម្រិតថ្នាក់ ទី ៩ និង ទី១២ សាកល្បងដំបូងនេះ  មានជាង១០ភាគរយ នៃសាលាតាមស្រុក ក្រុងទាំង ១៤ នៃសាលាសរុបទាំងអស់ ១៤៤៨  សាលា   ។ លោកបញ្ជាក់ថា ប្រសិនការបើក សាកល្បង មិនមានបញ្ហា ជំងឺឆ្លងកូវីដ១៩ នឹងមានបើកសាលាបន្ថែមទៀត ៕

Comments

Related posts