ម៉ាឡេស៊ីរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ថ្មីចំនួន ៧,៣៧៣ នាក់និងអ្នកស្លាប់ថ្មីចំនួន ៦៤ នាក់

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ យោងតាមក្រសួងសុខា ភិបាលម៉ាឡេស៊ីបានរាយការ ណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៧,៣៧៣ នាក់ គិតត្រឹមពាក់កណ្តាលយប់ថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២,៣៣៩,៥៩៤នាក់។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា។ 

photo_2021-10-11_10-41-40
  ករណីថ្មីចំនួនពីរក្នុងចំណោមករណីថ្មីជាករណីនាំចូលនិង ៧,៣៧១ ករណី គឺជាករណីឆ្លងក្នុងស្រុក។ អ្នកស្លាប់មានចំនួន ៦៤ នាក់បន្ថែមទៀតដោយធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ទៅចំនួន ២៧,៣២៩ នាក់។ អ្នកជំងឺប្រមាណ ១០,៩៥៩ នាក់ត្រូវបានគេឱ្យចាកចេញពីមន្ទីរ ពេទ្យបន្ទាប់ពីការជាសះ ស្បើយ ដែលនាំឱ្យចំនួនសរុបនៃការជាសះស្បើយមានចំនូនសរុបដល់ទៅ២,១៩៥,៦៦៩ នាក់។ ពេលនេះអ្នកកំពុងសម្រាកព្យាបាលមានចំនួន ១១៦,៥៩៦ នាក់ហើយ ៧៥៩ នាក់កំពុងត្រូវបានថែទាំយ៉ាងយកចិត្តទុកនិងនៅក្នុងចំណោមនោះមាន ៤០៨ ករណីដែលត្រូវការជំនួយដង្ហើម។ ប្រទេសនេះបានរាយការណ៍ថា មានចំនួន ១២៩,៥១៨ ដូសដែលត្រូវបានគ្រប់គ្រងនៅថ្ងៃអាទិត្យហើយប្រជាជនចំនួន ៧៤,៩ ភាគរយបានទទួលយ៉ាង ហោចណាស់មួយដូសហើយ ៦៥,២ ភាគរយបានចាក់វ៉ាក់សាំងពេញលេញ៕

photo_2021-10-11_10-41-51

Comments

Related posts