សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់យកគំរូដោះ ស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការតាមឯកឧត្តម ម៉ៅ ធនិន

វិទ្យុជាតិកម្ពុជា ៖ លោក ជួន បូណា
កំពត ៖ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យថ្នាក់ ដឹកនាំ និងមន្រ្តីរាជការទាំង អស់យកគំរូដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការតាមឯកឧត្តម ម៉ៅ ធនិន ដើម្បីបង្កភាពងាយស្រួល និងដោះ ស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

photo_2021-10-14_08-47-15 (3)
ថ្លែងក្នុងពិធីប្រកាសចូល កាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត ពិសេសអាជ្ញាធរមូលដ្ឋាន សូមខិតខំប្រមូលបញ្ហា មតិយោបល់ សំ ណូមពរនានារបស់ប្រជាពល រដ្ឋ យកមកដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកប ដោយតម្លាភាព និងប្រសិទ្ធ ភាព និងថាអភិបាលខេត្តទាំងអស់អាចពិចារណា និងសិក្សាអំពីវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តម ម៉ៅ ធនិន។ 

photo_2021-10-14_08-47-16
សម្ដេចក្រឡាហោមបានបញ្ជាក់ថា ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនេះ គឺដើម្បីកាត់បន្ថយការចំណាយថវិកា និងចំណេញពេលវេលាក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។ ជាពិសេស កាត់ បន្ថយការកកស្ទះសំណុំរឿងនៅតុលាការផងដែរ។
ជាមួយគ្នានេះ សម្ដេចក្រឡា ហោមបានជំរុញឱ្យខិតខំយក ចិត្តទុកដាក់ផ្សព្វផ្សាយ អនុវត្តន៍ និងធ្វើយ៉ាងណាឱ្យមានការចូលរួមគាំទ្រពីប្រជា ពលរដ្ឋ សម្រាប់គោលនយោ បាយភូមិឃុំសង្កាត់មានសុវត្ថិ ភាព ដើម្បីសន្តិសុខសណ្តាប់នៅតាមមូលដ្ឋាន។ 

photo_2021-10-14_08-47-16 (2)
  សម្ដេចក៏បានជំរុញជាថ្មីទៀតឱ្យខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាគណៈអភិបាល និងក្រុមប្រឹក្សា ខិតខំរួមគ្នាថែ រក្សាការពារសន្តិភាព សន្តិ សុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមព្រមទាំងខិតខំឱ្យបានកាន់តែសកម្មថែមទៀតនូវកិច្ចការជួយសង្គ្រោះប្រជាពល រដ្ឋជួបការលំបាក ទាំងនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ និងរងគ្រោះដោយមហន្តរាយធម្មជាតិផ្សេងៗ៕

photo_2021-10-14_08-47-15

Comments

Related posts