គ្រោះថ្នាក់ចរាចរណ៍ ជាគ្រោះ មហន្តរាយមួយដែលជះឥទ្ធិ ពលដល់សុខុមាលភាពជាសាធារណៈ 

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៧ ១០ ២០២១

ភ្នំពេញ៖ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គ្រោះ ថ្នាក់ចរាចរណ៍ បានក្លាយជាគ្រោះមហន្តរាយមួយដែល ជះឥទ្ធិពលដល់សុខុមាល ភាពជាសាធារណៈយ៉ាងខ្លាំង ដោយធ្វើឱ្យមានអ្នកស្លាប់និងរងគ្រោះពិការភាពជាច្រើនក្នុងមួយឆ្នាំៗ ។

    ថ្លែង ក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ "ការឈ្វេងយល់ពីកត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍សំខាន់ៗ ដើម្បីរួមចំណែកធ្វើឱ្យថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍" នៅព្រឹកថ្ងៃទី ២៧ ខែតុលា លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និង ជាអគ្គលេខាធិការនៃអគ្គ លេខាធិការដ្ឋានគណៈកម្មាធិ ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានមានប្រសាសន៍ថា បញ្ហាគ្រោះថ្នាក់បានបង្កផលប៉ះពាល់ជាច្រើន មិនត្រឹមតែបាត់បង់អាយុជីវិត  និងខូច ខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែអាចរងរបួសធ្លាក់ខ្លួនពិការភាព ប៉ះពាល់សេដ្ឋកិច្ចគ្រួសារផងដែរ។

   លោកជំទាវរដ្ឋលេខាធិការ បានអំពាវនាវសូមឱ្យអ្នកធ្វើដំណើរនៅតាមដងផ្លូវ ទាំង អស់ធ្វើការស្វែងយល់កត្តាបង្កគ្រោះថ្នាក់ឱ្យបានច្បាស់លាស់ ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលបាត់បង់អាយុជីវិត កាយសម្បទា ទ្រព្យ សម្បត្តិរបស់គ្រួសារ និងរបស់រដ្ឋ តាមរយៈការចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជា ពលរដ្ឋក៏ដូចជាបងប្អូនកូន ក្មួយទាំងឡាយ ដែលបានចូលរួមបញ្ចេញមតិយោបល់ និងតិទៀនក្នុងន័យស្ថាបនានៅក្នុងកម្មវិធីនេះ។IMG_20211028_073215_765

    យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា ក្នុង រយៈពេល៩ខែ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍មានចំនួន១៨៨៨ លើក បណ្ដាលឱ្យមានអ្នកស្លាប់ ចំនួន១០៥៨នាក់ របួសធ្ងន់ចំនួន១៥៦០នាក់ និងរបួសស្រាលចំនួន ១០២៩នាក់ គិតជាមធ្យមមានអ្នកស្លាប់ចំនួន៣,៨នាក់ក្នុងមួយថ្ងៃ ហើយមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍គឺបណ្ដាលមកពីការ បើកបរលើសល្បឿនកំណត់មានចំនួន៣៦% បណ្ដាលឱ្យមនុស្សស្លាប់៤៥៧នាក់ក្នុង ចំណោម១០៥៨ នាក់ ការបើកបរមិនគោរពសិទ្ធិអាទិ ភាពមានចំនួន២៤% បណ្ដាលឱ្យស្លាប់១៨៩នាក់ ការបើកបរមិនប្រកាន់ស្ដាំចំនួន១៥% បណ្តាលឱ្យស្លាប់១៦៣នាក់ ការវ៉ាជែង ៨,៣% បង្កឱ្យស្លាប់ ៩៩នាក់ បត់ក្នុងស្ថានភាពគ្រោះថ្នាក់ចំនួន៨% បណ្តាលឱ្យស្លាប់ ៥៨នាក់ ការបើកបរប្រើគ្រឿង ស្រវឹង៤% ស្លាប់៤០នាក់ កត្តាយានជំនិះ៣% ស្លាប់៣៤ នាក់ បើកបរក្នុងស្ថានភាពងងុយ១% ស្លាប់៨នាក់ កត្តាផ្លូវ០,៤%ស្លាប់ ៧នាក់ និងបញ្ហាផ្សេងៗ០,៤% ស្លាប់៣ នាក់ និងបណ្ដាលឱ្យខូចខាតម៉ូតូក្នុងរយៈពេល៩ខែមានចំនួន ១៩៧៤គ្រឿង រថយន្តធុនស្រាលចំនួន៧៣១គ្រឿង រថយន្តធុនធ្ងន់៥៦៦គ្រឿង និងយានយន្តផ្សេងទៀត ចំនួន២៨៩គ្រឿងផងដែរ ៕IMG_20211028_073217_551

Comments

Related posts