ខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍ជិះកង់ យកថវិកាកសាងសាលារៀនតំបន់ដាច់ស្រយាល និងឧបត្ថម្ភមន្ទីរពេទ្យ

 

វិទ្យុជាតិកម្ពុជា ៖លោកបាន ធារ៉ា វិទ្យុជាតិកម្ពុជាចំការចេក

 

បាត់ដំបង៖ ខេត្ដបាត់ដំបងនឹងបង្កើតព្រឹត្តិការណ៍ជិះកង់ រៃ អង្គាសថវិកាដើម្បីយកទៅ កសាងសាលារៀនដាច់ ស្រយាលមួយស្ថិតក្នុងស្រុករុក្ខគិរី និងឧបត្ថម្ភដល់មន្ទីរ ពេទ្យកុមារអង្គរសៀមរាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

 

គណៈកម្មការរៀបចំព្រឹត្តិការណ៍ជិះកង់ខេត្ដបាត់ដំបង បានរៀបចំព្រឹត្តិការណ៍ជិះកង់ក្នុងខេត្ដនេះ គឺជាលើកទី១ ដើម្បីលើកកម្ពស់វិស័យទេស ចរណ៍ វប្បធម៌ ការអប់រំ លើក ស្ទួយសុខភាពកុមារ រៃអង្គាសថវិកាពីសប្បុរសជន និងអ្នក ចូលរួម ដើម្បីយកទៅកសាងសាលារៀនក្នុងតំបន់ដាច់ស្រ យាលមួយនៅស្រុករុក្ខគិរី ខេត្ដបាត់ដំបង និងឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរសៀមរាប ដែលកំពុងជួបបញ្ហាខ្វះខាតនូវថវិកា។ ព្រឹត្តិការណ៍ជិះកង់នេះ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ដោយជិះកង់ចេញដំណើរពី មុខសាលាខេត្ដបាត់ដំបង ឆ្ពោះទៅកាន់ប្រាសាទបាសែត ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ដោយមានចម្ងាយ ៣០ គីឡូម៉ែត្រ(ទៅ-មក)។

 

គណៈកម្មការរៀបចំព្រឹត្តិការណ៍ជិះកង់ បានអំពាវនាវសូម អភិបាលក្រុង ស្រុក និង ប្រធានមន្ទីរ អង្គភាព ផ្សព្វផ្សាយជូនដំណឹងដល់មន្ត្រីរាជការ និងបុគ្គលិក ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករតាមការគួរ។

 

សម្រាប់សាធារណជន និងសប្បុរសជនដែលមានបំណងចុះឈ្មោះចូលរួមគឺអាចចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សូមទំនាក់ទំនងចុះឈ្មោះមកកាន់លេខទូរ សព្ទ ០១២ ៣៦ ៥៤ ៥៤ ឬចុះឈ្មោះតាមអនឡាញ៖ https://forms.gle/zf5aEFAKZPhx5NM16។

    គូសបញ្ជាក់ថា តម្លៃសំបុត្រចូលរួម ១៥ដុល្លារ អ្នកចូលរួមនឹងទទួលបានអាវយឺត១ ទឹក អាហារសម្រន់ ចូលរួមលេងហ្គេម Treasure Hunt និងអាហារពេលថ្ងៃត្រង់ផងដែរ៕ IMG_20220105_173309_613IMG_20220105_173312_528IMG_20220105_173314_524

Comments

Related posts