អភិបាលខេត្ដបាត់ដំបង ជំរុញឱ្យអាជ្ញាធរឃុំសង្កាត់ពង្រឹងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

 

 

វិទ្យុជាតិកម្ពុជា ៖ លោកបាន ធារ៉ា វិទ្យុជាតិកម្ពុជាចំការចេក

 

បាត់ដំបង៖ ឯកឧត្ដម សុខ លូ អភិបាលខេត្ដបាត់ដំបង បានលើកឡើងថា បច្ចុប្បន្នបញ្ហាបម្រើសេវាប្រជាពលរដ្ឋនៅតែជាបញ្ហាចម្បង ដែលតម្រូវឱ្យរដ្ឋបាលឃុំត្រូវពង្រឹងសេវារបស់ខ្លួនទៅតាមមូលដ្ឋាន និងបង្កើនល្បឿនសេវារដ្ឋបាល ឱ្យហ្មត់ចត់ដើម្បីប្រជាពលរដ្ឋទទួលបានដោយទំនុកចិត្ដ។

 

ថ្លែងក្នុងពិធីជួបសំណេះសំ ណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុករតនមណ្ឌល នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម សុខ លូ អភិបាលខេត្ដបាត់ដំបងមានប្រសាសន៍ថា មន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់ទាំងអស់ត្រូវខិតខំពង្រឹងវិន័យការងាររបស់ខ្លួន ប្រកាន់ឥរិយាបថត្រឹមត្រូវ និងសាមគ្គី ភាពផ្ទៃក្នុងរបស់ខ្លួន ដើម្បីឱ្យដំណើរការការងារល្អ និងរលូនទៅមុខ។

 

ឯកឧត្ដមអភិបាលខេត្ដបានបញ្ជាក់ថា រដ្ឋបាលឃុំត្រូវពង្រឹងសេវារបស់ខ្លួនទៅតាមមូលដ្ឋាន ដើម្បីបង្កើននូវល្បឿនសេវារដ្ឋបាលរបស់ខ្លួនឱ្យហ្មត់ចត់ ដើម្បីប្រជាពលរដ្ឋអាចទទួលបានសេវារដ្ឋបាលដោយការពេញចិត្ដ ។ ត្រូវបន្តពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព បន្តដោះ ស្រាយបញ្ហាប្រឈមមានជាទំនាស់ ឬបណ្ដឹងនានា ដែលប្រជាពលរដ្ឋជួបប្រទះ ត្រូវធ្វើការដោះស្រាយឱ្យមាន ប្រសិទ្ធភាព នៅតាមមូលដ្ឋានរៀងៗខ្លួន។

 

ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈកាលពីឆ្នាំ២០២១ កន្លងទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់អភិបាលរាជធានី -ខេត្ដ ទាំងអស់ ត្រូវចុះត្រួត ពិនិត្យជាបន្ទាន់ចំពោះស្មៀន ឃុំ-សង្កាត់ ព្រោះមានប្រជា ពលរដ្ឋបានរាយការណ៍តាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចថា មានស្មៀនឃុំ- សង្កាត់ មួយចំនួនមានឫកពាមិនសមរម្យ នៅពេលដែលប្រជាពលរដ្ឋទៅទទួលយកសេវាសាធារណៈនៅក្នុងមូលដ្ឋានរបស់ពួកគាត់៕IMG_20220105_174042_865IMG_20220105_174045_957

Comments

Related posts