ប្រទេសស្រីលង្កាផ្សព្វផ្សាយឱ្យមានសួនច្បារតាមផ្ទះដើម្បីបង្កើនផលិតផលបន្លែ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                  អន្តរជាតិ៖ ប្រទេសស្រីលង្កានឹងចាប់ផ្តើមរៀបចំសួនច្បារតាមផ្ទះចំនួន ២,២ លាននៅទូទាំងប្រទេស ចាប់ពីខែក្រោយ នេះទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោករដ្ឋមន្ត្រី Shehan Semasinghe ដែលនៅរដ្ឋ Samurdhi ខាងសេដ្ឋកិច្ចគ្រួសារ មីក្រូហិរញ្ញវត្ថុ ការងារខ្លួនឯង និងការអភិវឌ្ឍន៍អាជីវកម្ម បាននិយាយថា សួនច្បារផ្ទះនឹងត្រូវ បានបង្កើតឡើងក្រោមកម្មវិធីមួយហៅថា "ដើម្បីប្រទេសបៃតង" ដោយមានគោលបំណងបង្កើនការផលិតផ្លែឈើ និងបន្លែ។ លោក Semasinghe បាននិយាយថា រដ្ឋាភិបាលបានផ្តល់ឱ្យគ្រួសារដែលមានប្រាក់ចំណូលទាបចំនួន ១២,៩១២ គ្រួសារ នូវរុក្ខជាតិ ផ្លែឈើ និងបន្លែសម្រាប់រៀបចំសួនច្បារនៅផ្ទះ។ យោងតាមរដ្ឋមន្ត្រីរូបនេះឲ្យដឹងថា គម្រោងនេះត្រូវបានស្នើឡើងដោយលោក ប្រធានាធិបតី Gotabaya Rajapaksa ៕

ប្រទេសស្រីលង្កាផ្សព្វផ្សាយឱ្យមានសួនច្បារតាមផ្ទះដើម្បីបង្កើនផលិតផលបន្លែ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ ប្រទេសស្រីលង្កានឹងចាប់ផ្តើមរៀបចំសួនច្បារតាមផ្ទះចំនួន ២,២ លាននៅទូទាំងប្រទេសចាប់ពីខែក្រោយនេះទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោករដ្ឋមន្ត្រី Shehan Semasinghe ដែលនៅរដ្ឋ Samurdhi ជាសេដ្ឋកិច្ចគ្រួសារ មីក្រូហិរញ្ញវត្ថុ ការងារខ្លួនឯង និងការអភិវឌ្ឍន៍អាជីវកម្ម បាននិយាយថា សួនច្បារផ្ទះនឹងត្រូវបានបង្កើតឡើងក្រោមកម្មវិធីមួយហៅថា "ដើម្បីប្រទេសបៃតង" ដោយមានគោលបំណងបង្កើនការផលិតផ្លែឈើ និងបន្លែ។ លោក Semasinghe បាននិយាយថា រដ្ឋាភិបាលបានផ្តល់ឱ្យគ្រួសារដែលមានប្រាក់ចំណូលទាបចំនួន ១២,៩១២ គ្រួសារនូវរុក្ខជាតិផ្លែឈើ និងបន្លែសម្រាប់រៀបចំសួនច្បារនៅផ្ទះ។ យោងតាមរដ្ឋមន្ត្រី គម្រោងនេះត្រូវបានស្នើឡើងដោយប្រធានាធិបតី Gotabaya Rajapaksa ៕IMG_20220321_131715_011

Comments

Related posts