រុស្ស៊ី និយាយថា ខ្លួននឹង ពង្រឹងកិច្ចសហប្រតិបត្តិការ ការពារជាតិជាមួយប្រទេសមី យ៉ាន់ម៉ា

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងកាលពីថ្ងៃ អង្គារថា ប្រទេសរុស្ស៊ី និងមីយ៉ាន់ម៉ា នឹងពង្រឹងកិច្ចសហ ប្រតិបត្តិការការពារជាតិរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងមូស្គូរវាងមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing និងមន្ត្រីការពារជាតិកំពូលរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកក្កដា។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំបានធ្វើឡើងកាលពីថ្ងៃចន្ទ ហើយថាលោក Hlaing ស្ថិតនៅក្នុងប្រទេសរុស្ស៊ីក្នុងដំណើរទស្សនកិច្ចឯកជនមួយ។ តាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា "កិច្ចប្រជុំបានបញ្ជាក់ពីការតាំងចិត្តទៅវិញទៅមក ក្នុងការកសាងកិច្ចសហប្រតិបត្តិការពហុភាគី រវាងនាយកដ្ឋានយោធានៃប្រទេសទាំងពីរ ប្រកបដោយស្ថិរភាព"។ លោក Thomas Andrews អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិស្តីពីប្រទេសមីយ៉ាន់ម៉ាបាននិយាយកាលពីខែកុម្ភៈថា ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ដល់របបយោធាជាមួយនឹងយន្ត ហោះគ្មានមនុស្សបើក យន្ត ហោះចម្បាំងពីរប្រភេទ និងរថពាសដែកពីរប្រភេទ ដែលមួយមានប្រព័ន្ធការពារដែន អាកាស។ ប្រទេសមីយ៉ាន់ម៉ាបានជួបភាពវឹកវរតាំងពីដើម ឆ្នាំ ២០២១ ដែលបង្កឱ្យមាន ការតវ៉ាដែលកងទ័ពរបស់របបយោធាបានបង្ក្រាបដោយកម្លាំងដ៏សាហាវ។ អង្គការសហប្រជាជាតិបាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួនបង្ហាញថា យោធាបានប្រព្រឹត្តការសម្លាប់រង្គាល និងឧក្រិដ្ឋកម្មប្រឆាំងមនុស្ស ជាតិ។ របបយោធាបាននិយាយថា ខ្លួនកំពុងស្វែងរកការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ៕IMG_20220713_153515_584

Comments

Related posts