ក្រសួងដែនដីហាមដាច់ខាតមិនឱ្យអាជ្ញាធរដែលគ្រប់គ្រងក្នុងតំបន់ការពារ នៃឧទ្យានអង្គរចេញប័ណ្ណកម្មសិទ្ធិដាច់ ដោយឡែកជូនប្រជាពលរដ្ឋក្នុងតំបន់ឡើយ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២

 

MC.រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុម ការងារតម្រង់ទិស បានណែនាំដល់អាជ្ញាធរភូមិ ឃុំ និងស្រុក ស្ថិតក្នុងតំបន់១ និងតំបន់២ ត្រូវបញ្ឈប់ការទទួលស្គាល់ ឬចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ទាំង នោះ។

   ឯកឧត្តម ជា សុផារ៉ា ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស បានថ្លែងក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមការក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយ ដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២នេះថា រមណីយដ្ឋានអង្គរត្រូវបានចុះបញ្ជីទទួល ស្គាល់ដោយអង្គការយូណេស្កូ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ ការចុះបញ្ជីបេតិក ភណ្ឌពិភពលោក មិនមែនមានន័យថា មានតែប្រាសាទ អង្គរវត្តមួយនោះទេ គឺមានប្រាសាទជិត១០០នៅក្នុងរមណីយដ្ឋានអង្គរទាំងមូល ដែលមានប្រាសាទបុរាណ ស្ថានីយ៍បុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្ស ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មានទំហំផ្ទៃដី ៤០១គីឡូម៉ែត្រក្រឡា ដែលត្រូវថែរក្សា ការពារជាដាច់ខាត ។ 

  ឯកឧត្តមបន្តថា ផ្ទៃដី៤០១ គីឡូម៉ែត្រក្រឡាខាងលើ ត្រូវបានកំណត់ជា៣តំបន់ធំៗ ដោយតំបន់កណ្តាល មានប្រាសាទច្រើន គឺប្រាសាទ អង្គរវត្ត បាយ័ន្ត តាព្រហ្ម នាគព័ន្ធ ក្នុងផ្ទៃដីសរុប ៣៥១០០ហិកតា តំបន់ខាងជើង ដែលមានប្រាសាទ បន្ទាយស្រី ក្នុងផ្ទៃដីសរុប ២០០០ហិកតា និងតំបន់ខាងត្បួង ហៅកាត់ថាតំបន់រលួស មានប្រាសាទបាគង ព្រះគោ លលៃ ក្នុងផ្ទៃដីសរុប៣០០០ ហិកតា តំបន់ទាំង៣នេះហៅថា ឧទ្យានអង្គរឬរមណី យដ្ឋានអង្គរ។ នៅក្នុងឧទ្យានអង្គរទាំងមូល មានរបស់៣ យ៉ាង ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក មិនអាចកាត់ផ្តាច់ពីគ្នាបាន គឺប្រាសាទ បរិស្ថាន និងសហគមន៍ ឬហៅម្យ៉ាងទៀតថា វប្បធម៌ ទេសភាព និងប្រជាជន។

  ឯកឧត្តមបន្តទៀតថា យោងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លី នៅតំបន់១ និងតំបន់២ ក្នុងរមណីយដ្ឋានអង្គរ មានន័យ ថា ដីធ្លី ក្នុងតំបន់១ និងតំបន់ ២ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលអាជ្ញាធរជាតិអប្សរាមានភារកិច្ច គ្រប់គ្រងថែរក្សា និងអភិវឌ្ឍន៍ប្រកប ដោយចីរភាព។

 ឯកឧត្តមបន្តថា ប្រជាពលរដ្ឋដែលរស់នៅយូរលង់ណាស់មកហើយ គឺមិនតម្រូវឱ្យចាក ចេញពីភូមិឋានឡើយ តែកន្លងមកមានជនឆ្លៀតឱកាសមួយចំនួន បានចូលមកកាន់កាប់ និងអាស្រ័យផល ដែលធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរទាំងមូល ត្រូវទទួលផលប៉ះ ពាល់ដោយសារទង្វើផ្ទុយនឹងច្បាប់ខាងលើ។ ក្នុងនោះឯកឧត្តមបានណែនាំទៅកាន់អាជ្ញាធរភូមិឃុំ និងស្រុក ក្នុងតំបន់ឧទ្យានអង្គរ ត្រូវបញ្ចប់ការដឹងលឺ ឬទទួលស្គាល់ ឬជាសាក្សី ក្នុងការផ្លាស់ប្តូរកម្មសិទ្ធិកាន់កាប់ដីធ្លី និងមិនត្រូវចេញប័ណ្ណកម្មសិទ្ធិដាច់ ដោយឡែកសម្រាប់ប្រជាពល រដ្ឋដែលរស់នៅក្នុងតំបន់១ និងតំបន់២នោះឡើយ។ 

សំឡេង៖កន្លងមកមានការពិភាក្សាតែមិនផ្លូវការ គម្រោងនឹងលើកសំណើមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចេញជាកម្មសិទ្ធិជាលក្ខណៈដោយ ឡែក ថ្ងៃនេះបញ្ចប់ការស្រមើស្រម៉ៃ និងការលើកឡើងនៅទឡ្ហីករណ៍ទាំងអស់ដែលថានិងផ្តល់កម្មសិទ្ធិជូនប្រជាពល រដ្ឋ ព្រះរាជក្រឹត្យបានកំណត់តំបន់អង្គរ ជាកម្មសិទ្ធិសាធារ ណៈរបស់រដ្ឋត្រូវការពារ។

   សូមជម្រាបផងដែរថា ពិធីបើកយុទ្ធនាយុទ្ធនាការខាង លើ ធ្វើឡើងអនុវត្តតាមសេច ក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២២ ស្តីពីការ តែងតាំងសមាសភាពក្រុម ការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់ គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានសមាសភាពចូលរួមមក ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀម រាប និងឣាជ្ញាធរជាតិឣប្សរា។ ក្រុមការងារនេះ មានតួនាទីភារកិច្ចស្របតាមសេចក្តីសម្រេចលេខ២៦ សសរ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២២ ស្តីពីការបង្កើតក្រុម ការងារតម្រង់ទិស ដើម្បីដោះ ស្រាយបញ្ហាសំណង់ខុស ច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់ គ្រងរបស់អាជ្ញាធរជាតិអប្សរា ៕IMG_20220817_152518_646IMG_20220817_152529_764IMG_20220817_152511_325IMG_20220817_152527_864IMG_20220817_152522_228

Comments

Related posts