ប្រទេសមី យ៉ាន់ ម៉ា បាន នាំ ចេញ សណ្តែក ជាង ៥៥៨,៧០០ តោន ក្នុង ខែមេសា ដល់ ខែកក្កដា

    វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                      អន្តរជាតិ៖ កាលពីថ្ងៃពុធ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសមីយ៉ាន់ម៉ាបានឱ្យដឹងថា មីយ៉ាន់ម៉ា បាននាំចេញសណ្តែក និងគ្រាប់ធញ្ញជាតិជាង ៥៥៨,៧០០ តោន ដែលមានតម្លៃជាង ៤២៦ លានដុល្លារ អាមេរិក ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំសារពើពន្ធ ២០២២-២០២៣។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ទិន្នន័យរបស់ក្រសួងនេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំនេះ ប្រទេសមីយ៉ាន់ម៉ាបានដឹកជញ្ជូនសណ្តែកជាង ៤១៩,១២០ តោន តាមរយៈផ្លូវសមុទ្រ ហើយបានដឹកជញ្ជូនសណ្តែក និងគ្រាប់ធញ្ញជាតិជាង ១៣៩,៥៧៩ តោន តាមរយៈព្រំដែនគោក។តួលេខផ្លូវការបានបង្ហាញថា ដោយសារជំងឺរាតត្បាតកូវីដ-១៩ មីយ៉ាន់ម៉ាបាន ដឹកជញ្ជូនសណ្តែក និងគ្រាប់ធញ្ញជាតិនាំចេញភាគច្រើនរបស់ខ្លួនតាមផ្លូវសមុទ្រ។ឆ្នាំសារពើពន្ធបច្ចុប្បន្នរបស់ប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមនៅថ្ងៃទី ១ ខែមេសាឆ្នាំនេះ បន្ទាប់ពីប្រទេសនេះ បានផ្លាស់ប្តូរវដ្តឆ្នាំសារពើពន្ធរបស់ខ្លួនពីដើមខែតុលាដល់ខែកញ្ញា ពីខែមេសាដល់ខែមីនា ដែលចាប់ផ្តើម នៅឆ្នាំនេះ។សណ្តែក និង គ្រាប់ធញ្ញជាតិគឺជា ដំណាំ ដាំដុះ ច្រើនជាងគេ ទីពីរ របស់ មី យ៉ាន់ ម៉ា បន្ទាប់ពី ស្រូវ ហើយ មាន ចំនួន ៣៣ ភាគរយ នៃផលិតកម្មកសិកម្មសរុបរបស់ប្រទេសនេះ ៕IMG_20220825_105729_662

Comments

Related posts