វៀតណាម និងអាល្លឺម៉ង់ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានជួបពិភាក្សាជាមួយលោក Olaf Scholz អធិការបតីអាល្លឺម៉ង់ ដែល កំពុងបំពេញទស្សនកិច្ចនៅទីនេះ ដោយភាគីទាំងពីរបានឯកភាពគ្នាលើទិសដៅសំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី១៤ ខែវិច្ឆិកា។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា មេដឹកនាំទាំងពីរបានឯកភាពពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។ ទាក់ទងនឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម មេដឹកនាំទាំងពីរបានលើកទឹកចិត្តដល់ភ្នាក់ងារ និងធុរជននៃប្រទេសទាំងពីរបន្តអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម។ លោក Chinh សង្ឃឹមថា ស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសអាល្លឺម៉ង់អាចផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរបស់សហភាពអឺរ៉ុប-វៀតណាមនាពេលឆាប់ៗនេះ ហើយបានលើកទឹកចិត្តក្រុមហ៊ុនអាល្លឺម៉ង់ដើម្បីធ្វើការវិនិយោគកាន់តែរឹងមាំនៅវៀតណាម។ ភាគីទាំងពីរក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងទៀត រួមទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារជាតិ សន្តិសុខ សុខាភិបាល អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារ ព្រមទាំងបានឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសាកល ដូចជាសន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ៕IMG_20221114_105617_487

Comments

Related posts