នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ បើយោងតាមសេចក្តីថ្លែងការណ៍ចេញ ផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីបានឱ្យដឹងថា លោក Shahbaz Sharif ជានាយករដ្ឋមន្ត្រីប៉ាគីស្ថានបានចូលរួមរំលែកទុក្ខដល់លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីចំពោះការបាត់បង់អាយុជីវិតប្រជាជន និងទ្រព្យសម្បត្តិដ៏មានតម្លៃ ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយដែលបានវាយ ប្រហារប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២៩ ខែវិច្ឆិកា។ 

នៅក្នុងការសន្ទនាតាមទូរស័ព្ទដែលធ្វើឡើងជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនឥណ្ឌូនេស៊ី។ សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីបានដកស្រង់សម្តីលោក Sharif ថា "ប្រជាជនប៉ាគីស្ថានអាចមានអារម្មណ៍ទុក្ខព្រួយរបស់បងប្អូនជនជាតិឥណ្ឌូនេស៊ីដែលថ្មីៗនេះបានរងទុក្ខយ៉ាងខ្លាំងដោយសារតែគ្រោះធម្មជាតិ"។ ក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា អរគុណប្រធានាធិបតីឥណ្ឌូនេស៊ីសម្រាប់ជំនួយដែលផ្តល់ដោយរដ្ឋាភិបាលរបស់លោកសម្រាប់ជនរងគ្រោះដោយទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាន។ ការរញ្ជួយដីកម្រិត ៥,៦ រិចទ័រ ដែលបានវាយប្រហារខេត្ត Java ភាគខាងលិចរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុនបានបណ្តាលឱ្យមនុស្សជាង ៣០០ នាក់ស្លាប់ និង ៧,៧២៩ នាក់រងរបួស និងមនុស្ស ៧៣,៦៩៣ នាក់ត្រូវបានផ្លាស់ទីលំនៅ៕IMG_20221129_154842_491

Comments

Related posts