កិច្ចប្រជុំកំពូលASEMលើកទី១៣ផ្តោតសំខាន់លើប្រធាន បទ«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា»

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី 
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសបានឱ្យដឹងថា  ក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែ វិច្ឆិកាខាងមុខនេះ បានផ្តោតសំខាន់លើប្រធានបទស្ដីពី «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» ក្នុងគោលបំណងការរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលពិភពលោកកំពុងជួបប្រទះ ដើម្បីលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍ។

photo_2021-09-16_15-41-58

 ក្នុងឱកាសក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកាពិភាក្សាសារព័ត៌មាន ក្រោមប្រធានបទ «ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣» តាមប្រពន្ធ័ Zoom Meeting នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម លុយ ដាវីត រដ្ឋលេ ខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូលអាស៊ី- អឺរ៉ុបលើកទី១៣ បានមាន ប្រសាសន៍ឱ្យដឹងថា ក្នុងកិច្ច ប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខ នេះ កម្ពុជាបានត្រៀមរបៀប វារៈសម្រាប់ដាក់ជូនថ្នាក់ដឹក នាំASEMប្រជុំនៅកិច្ចប្រជុំពេញអង្គទី១ និងទី២ ដោយផ្ដោតទៅលើតួនាទីរបស់ ASEM  និងបញ្ហាជំងឺកូវីដ- ១៩ ទាំងផលប៉ះពាល់ និងការស្ដាសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩។
សំឡេង ៖« មានការលើកឡើងលើប្រធានបទធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការពហុភាគីនិយមដើម្បីសន្តិភាពនិងស្ថេរភាពសកល។ បញ្ហាមួយទៀតដែលនៅក្នុងរបៀបវារៈនោះយើងបានដាក់ដែរ គឺការពង្រឹងប្រព័ន្ធពាណិជ្ជកម្មលើវិធានច្បាប់ កំណើននៃការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់របៀបវារៈមួយដែរនៅក្នុងកិច្ចប្រជុំពេញអង្គទី មួយនេះហើយនឹងការប្រែ ប្រួលធាតុអាកាស។ហើយកិច្ចប្រជុំពេញអង្គទី២នោះគឺយើងផ្ដោតទៅលើការស្ដារឡើងវិញនូវការអភិវឌ្ឍសង្គមដែលត្រូវរំខានដោយជំងឺកូវីដ-១៩។ហើយនៅក្នុងរបៀបវារៈទី២នេះគឺមានបញ្ហាច្រើនគឺការជួបបញ្ហាដោះ ស្រាយ ដែលប្រឈមដែលកើតឡើងពីបញ្ហាជំងឺកូវីដ- ១៩ ការពន្លឿនការស្ដារសេដ្ឋ កិច្ចឡើងវិញក្រោយជំងឺកូវីដ- ១៩បានជាកម្ពុជាបានដាក់មានការចេញ សេចក្ដីថ្លែងការទីក្រុងភ្នំពេញស្ដីពីបញ្ហាជំងឺកូវីដ-១៩ ។ ការកសាងឡើង វិញនូវអនាគតប្រកបដោយភាពទន់។ ហើយអ្វីដែលជាការចាប់អារម្មណ៍របស់អ្នកដឹក នាំគឺកិច្ចប្រជុំចង្អៀតដែលខ្ញុំជម្រាបជូននៅក្នុងនោះគឺមានបញ្ហារសើបដែលថ្នាក់ដឹកនាំអាស៊ីអឺរ៉ុបនឹងធ្វើការពិភាក្សានៅក្នុងនោះមានបញ្ហាតំបន់ទាំងអស់នៅក្នុងតំបន់និងអន្តរជាតិដែលថ្នាក់ដឹកនាំត្រូវពិភាក្សា»។

photo_2021-09-16_15-41-58 (2)
      ក្រៅពីនេះ ឯកឧត្តមបានបញ្ជាក់ថាកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ ក៏នឹងផ្តល់ជាច្រើនដ៏កម្ពុជាផងដែរក្នុងនាមជាម្ចាស់ផ្ទះ ដូចជាការបង្កើនទំនាក់ទំនងការទូត ការលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ ការពង្រឹងកិច្ចសហការទ្វេភាគី ជាមួយបណ្តាប្រទេសអាស៊ី អឺរ៉ុបពិភពលោក កម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាកំពុងដើរលើផ្លូវត្រូវ ក្នុងការអភិវឌ្ឍប្រទេស។ រួមទំាងការទាក់ ទាញវិនិយោគិនបរទេស និងអ្នកទេសចរមកកាន់កម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។
      សូមបញ្ចាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ខាងមុខ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ដែលនឹងមានថ្នាក់ដឹកកនាំកំពូលៗនៃប្រទេសជាសមាជិក ក្នុងតំបន់អាស៊ី និងអឺរ៉ុបចូល ចំនួន៥៣ប្រទេសនិងដៃគូ។  កិច្ចប្រជុំកំពូលនេះ ក៏មាន ព្រឹត្តិការណ៍អមមួយចំនួនដែលរៀបចំឡើងនៅមុនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបទី១៣ ដោយមាន .វេទិកាភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១   វេទិកាធុរកិច្ចនិងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលើកទី១  វេទិកាអ្នកដឹកនាំវ័យក្មេងរបស់មូលនិធិអាស៊ី-អឺរ៉ុប កិច្ចពិភាក្សាតុមូលក្រុមនិពន្ធនៃសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០ វេទិកាការងារអាស៊ី-អឺរ៉ុប បុណ្យមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប និងវេទិកាស្តីពីស្រ្តីក្នុងការរក្សាសន្តិភាពនិងសន្តិសុខ៕

Comments

Related posts