ឯកឧត្តម Xi Jinping ផ្ញើលិខិតអបអរសាទរខួប៧០ឆ្នាំនៃការបង្កើតគណបក្សប្រជា ជនកម្ពុជាជូនចំពោះសម្តេច  ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា

វិទ្យុជាតិកម្ពុជា៖ 

បរទេស ៖ ថ្ងៃទី២៨ ខែមិថុនា ឯកឧត្តម Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានផ្ញើលិខិតអបអរសាទរជូនចំពោះ សម្តេចតេជោ  ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអបអរ សាទរខួប ៧០ ឆ្នាំនៃការ បង្កើតគណបក្សប្រជាជនកម្ពុជា។
   ឯកឧត្តម Xi Jinping បានថ្លែងក្នុងសារលិខិតថា   ក្នុងឱកាសខួបទី ៧០ នៃការ បង្កើតគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមតាងនាមបក្សកុម្មុយនិស្តចិន ប្រជាជនចិននិងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះសម្តេច ហ៊ុន សែន ជាប្រធានបក្ស គណបក្សប្រជា ជនកម្ពុជា និងប្រជាជកម្ពុជា។ ឯកឧត្តម  Xi Jinping បានបញ្ជាក់ថា  អស់កាលជាយូរមក  គណបក្សប្រជាជនកម្ពុជាបានរួមសាមគ្គីនិងដឹកនាំប្រជាជនកម្ពុជា ដើម្បីខិតខំកសាងនិងអភិវឌ្ឍប្រទេសជាតិ បានរួមវិភាគ ទានយ៉ាងសកម្មក្នុងការជំរុញស្ថិរភាពនិងភាពរុងរឿងក្នុងតំបន់។ ភាគីចិននឹងបន្តគាំទ្រកម្ពុជាក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន ជឿជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច ហ៊ុន សែន ជាប្រធានបក្ស គណបក្សប្រជាជនកម្ពុជានឹងបន្តរួមវិភាគទានថ្មីកាន់តែធំធេងដល់ភាពរុងរឿងនៃប្រទេសជាតិ  សុភមង្គលរបស់ប្រជាជន ក៏ដូចជាសន្តិភាពនិងការរីកចម្រើនក្នុងតំបន់ផងដែរ។

photo_2021-06-28_15-15-29
      ឯកឧត្តម  Xi Jinping បានសង្កត់ធ្ងន់ថា   ប្រទេសចិននិងប្រទេសកម្ពុជាជាមិត្តដែកថែបនិងជាសហគមន៍រួមវាសនាតែមួយ   ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍប្រកប ដោយកម្រិតខ្ពស់អស់កាលជាយូរមក  ។ បក្សកុម្មុយនិស្តចិនយកចិត្តទុកដាក់ខ្ពស់លើការធ្វើកិច្ចសហប្រតិបត្តិការមេត្រីភាពជាមួយគណបក្ស ប្រជាជនកម្ពុជា ខ្ញុំមានឆន្ទៈរួមជាមួយសម្តេច ហ៊ុន សែន សំដៅបង្កើនការណែនាំផ្នែកនយោបាយចំពោះទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ  ជំរុញកិច្ចសហប្រតិ បត្តិការផ្លាស់ប្តូររវាងបក្សនិងក្នុងវិស័យផ្សេងៗឱ្យកាន់តែស៊ីជម្រៅ  ជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា ដើម្បីផ្តល់ផលប្រ យោជន៍ដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ៕

Comments

Related posts