វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រទី២៥ខែមិថុនានេះថា កម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានរឹប អូសអាវុធជាច្រើននៅលើឡានដឹកទំនិញមួយគ្រឿងដែលឆ្ពោះទៅកាន់ទីក្រុងម៉ាន់ដាឡាយនៅសប្តាហ៍នេះបន្ទាប់ពីមានការផ្ទុះអាវុធនៅក្នុងទីក្រុងដ៏ធំរបស់ប្រទេសនេះ។នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមិថុនានេះ។
ចាប់តាំងពីការដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ ឆ្នោតលោកស្រីអ៊ុងសានស៊ូជីកាលពីថ្ងៃទី ១ ខែកុម្ភៈមករបបយោធាបានព្យាយាមបំបែកការប្រឆាំងដោយចាប់ខ្លួននិងសម្លាប់បាតុករអស់រាប់រយនាក់។
របាយការណ៍បាននិយាយថា សមាជិកដែលត្រូវបានចាប់ខ្លួននៃកម្លាំងការពារប្រជាជន (PDF) ដែលជាក្រុមប្រដាប់អាវុធរបស់រដ្ឋាភិបាលឯកភាពជាតិប្រឆាំងនឹងការគ្រប់គ្រងយោធាបានសារភាពថាបានទទួលការបណ្តុះបណ្តាលនិងទទួលអាវុធពីកងទ័ពឯករាជ្យកាឈីន (KIA) ដែលជាផ្នែកមួយនៃក្រុមប្រដាប់អាវុធជនជាតិភាគតិច។
តាមរបាយការណ៍បានរាយ ការណ៍ថា កម្លាំងសន្តិសុខបានដកហូតអាវុធជាង ១០០ ដើម គ្រាប់កាំភ្លើង១ ម៉ឺនគ្រាប់ គ្រាប់បែកដៃ ៤៩៩ គ្រាប់រួមជាមួយគ្រាប់បែកនិងឧបករណ៍បំផ្ទុះ។នៅថ្ងៃព្រហស្បតិ៍ការិយាល័យអង្គការសហប្រជាជាតិសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានប៉ាន់ស្មានថា ប្រជាជន ២៣០,០០០នាក់ត្រូវបានផ្លាស់ទីលំនៅដោយការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយក៏កំពុងត្រូវការជំនួយផងដែរ៕
Comments