វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ នៅថ្ងៃអង្គារនេះទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ប្រទេសឥណ្ឌាបានផ្តល់កម្រិតវ៉ាក់សាំងកូវីដ១៩ បន្ថែមទៀតក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដែលជាសញ្ញាបង្ហាញពីភាពប្រសើរឡើងក្នុងប្រទេស។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែមិថុនានេះ។
ប្រជាជននៅក្នុងប្រទេសឥណ្ឌាបានព្យាយាមចុះឈ្មោះបន្ទាប់ពីនាយករដ្ឋមន្រ្តី Narendra Modi បានបើកការចាក់វ៉ាក់សាំងឥតគិតថ្លៃដល់មនុស្សពេញវ័យចំនួន ៩៣០ លាននាក់ ទៅ ៩៤០ លាននាក់កាលពីខែមុន។
វិទ្យាស្ថាន Serum នៅប្រទេសឥណ្ឌាដែលជាកន្លែងផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក បានជំរុញឱ្យមានការចាក់វ៉ាក់សាំងនៅ ក្នុងប្រទេសនៅក្នុងខែនេះ។ ក្រុមហ៊ុនគ្រោងនឹងបង្កើនការផលិតវ៉ាក់សាំង Astra Zeneca ប្រចាំខែចំនួន ១០០ លានដូសឬច្រើនជាងនេះចាប់ពីខែកក្កដា។
ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ប្រទេសឥណ្ឌាបានគ្រប់គ្រងវ៉ាក់សាំងចំនួន ៦១លានដូស ។ វាជាលើក ដំបូងហើយ ដែលការចាក់វ៉ាក់សាំងមានច្រើនលើសពីការចុះឈ្មោះចាប់តាំងពីថ្ងៃទី ១ ឧសភាមក។
ប្រទេសឥណ្ឌាបានគ្រប់គ្រងវ៉ាក់សាំងច្រើនជាងគេបំផុតក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន និងសហរដ្ឋ អាមេរិក ប៉ុន្តែទោះជាយ៉ាង ណាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសឥណ្ឌា នៅតែមាន កម្រិតទាបជាងប្រទេសជា ច្រើនផ្សេងទៀត។
រហូតមកដល់ពេលនេះ មានមនុស្សជាង ៣៤៦ លាននាក់បានចុះឈ្មោះសម្រាប់ការចាក់វ៉ាក់សាំងហើយនៅទីក្រុងមានការចាក់វ៉ាក់សាំងលឿនជាងនៅជនបទ៕
Comments