កម្ពុជាប៉ាន់ប្រមាណវត្តមានសត្វខ្សឹបប្រហែល៥៥០ ក្បាល

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១១ ០៨ ២០២២

 

អ្នកជំនាញ បានប៉ាន់ប្រមាណថា វត្តមានសត្វខ្សឹបឬ ក្ងោកទេព ឬ ទ្រមាក់អណ្ដើកនៅកម្ពុជាមានប្រហែល៥៥០ ក្បាល ដោយចំនួននេះស្មើ នឹង៧០ភាគរយ នៃចំនួនដែលកំពុងមានវត្តមាននៅលើពិភពលោក។

  ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេ ខាធិការក្រសួងបរិស្ថាន បញ្ជាក់ថា សត្វខ្សឹបនៅកម្ពុជាច្រើនរស់នៅតំបន់បឹងទន្លេ សាប ដែលទាមទារការអភិរក្ស និងការពារពីការគំរាមគំហែងផ្សេងៗ។

  ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញអង្គការអភិរក្សសត្វព្រៃ ចុះទស្សនាគម្រោង

អភិរក្សសត្វខ្សឹប ក្នុងតំបន់ការ ពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតក្នុងភូមិ សាស្ត្រឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី១១ ខែសីហា ឯកឧត្តមបញ្ជាក់ថា «លទ្ធផលនៃការអភិរក្សសត្វខ្សឹប ត្រូវបានវាយ តម្លៃថាមានការកើនឡើង ក៏ប៉ុន្តែយើងមិនទាន់អាចកំណត់ថា មានចំនួនប៉ុន្មាននៅឡើយទេ»។

  លោក ញ៉ឹប ញឿន អ្នក សម្របសម្រួលសហគមន៍នៃគម្រោងអភិរក្សសត្វខ្សឹបរបស់អង្គការសមាគមអភិរក្សសត្វ ព្រៃកម្ពុជា ហៅកាត់ WCS បានឱ្យដឹងថា សត្វខ្សឹបនៅ ក្នុងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីឆ្នាំទៅ ត្រូវបានប្រទះឃើញសំបុកពងចំនួន២០សំបុក និងញាស់បាន២២កូន។ លោកថ្លែងថា ការអភិរក្សសត្វស្លាបដ៏កម្រនេះ អាចធ្វើបានដោយរក្សាទីជម្រកវាលស្នៅតំបន់ ការពារទេសភាពទំនាបខាងជើងទន្លេ សាប ដើម្បីបានប្រភពផ្តល់ចំណី និងពួកវាពងកូននៅរដូវប្រាំង។ លោក បានបញ្ជាក់ថា ចំនួនសត្វខ្សឹបនៅកម្ពុជាកំពុងទទួលរងនូវការគំរាម កំហែងយ៉ាងធ្ងន់ធ្ងរ តាមរយៈការបាត់បង់ទីជម្រក ដោយ សារការបំប្លែងដីវាលស្មៅធម្មជាតិទៅជាវាលស្រែប្រាំង ប្រព័ន្ធធារាសាស្ត្រ ការបរបាញ់ពីសំណាក់ប្រជាពលរដ្ឋនៅ ក្នុងតំបន់ និងផលប៉ះពាល់ពីខ្សែបណ្តាញអគ្គិសនីដែលបណ្តាលឱ្យមានការហើរបុកស្លាប់ជារឿយៗ។

  សូមបញ្ជាក់ថា ក្រសួងបរិ ស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ រួមគ្នាជា មួយក្រុមអង្គការអភិរក្សព្រៃឈើ និងសត្វព្រៃ បានសហការគ្នាគាំទ្រដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាបចូលរួមការពារ និងអភិរក្សសត្វខ្សឹប តាមរយៈការពារទីជម្រក និងបញ្ឈប់ការបរបាញ់សត្វគ្រប់ប្រភេទ៕IMG_20220811_161358_550IMG_20220811_161401_475IMG_20220811_161352_110IMG_20220811_161348_198IMG_20220811_161347_220

Comments

Related posts