សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ខេត្តកោះកុងជាខេត្តចុងក្រោយគេដែលត្រូវបានស្តារនិងរំដោះពីសម័យប៉ុលពត

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៧ ០១ ២០២៣

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងថា ខេត្តកោះកុងជាខេត្តចុង ក្រោយគេដែលត្រូវបានស្តារនិងរំដោះពីសម័យប៉ុលពត នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ១៩៧៩។
   
   អញ្ជើញជាអធិបតីក្នុងមីទ្ទិញអប អរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៣  នៅបរិវេណសួនច្បារមុខ
រដ្ឋបាលខេត្តកោះកុង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកោះកុង បានមានប្រសាសន៍ថា ការជួបជុំគ្នានេះ ដើមី្បរំឭកនូវទិវាជ័យជម្នះ ក្នុង ស្មារតីគោរពដឹងគុណចំពោះវីរយុទ្ធ ជន យុទ្ធនារី និងអ្នកសេ្នហាជាតិ ដែលបានធ្វើពលិកម្ម ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង អាយុជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ សម្តេចពិជ័យសេនា បន្តថា ទោះបីរយៈពេល ៤៤ឆ្នាំបានកន្លងទៅហើយនោះក៏ពិតមែន តែនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានអត្ថន័យដ៏ធំធេង សម្រាប់ប្រជាជាតិខ្មែរគ្រប់ជំនាន់ ក៏ដូចមនុស្សជាតិដែលស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោក ។ សម្តេចពិជ័យសេនាបានបន្តទៀតថា រយៈពេល ៤៤ឆ្នាំមកនេះ អ្វីៗត្រូវបានផ្លាស់ប្តូរដោយមិននឹកស្មានដល់ ក្រោយពីកម្ពុជាត្រូវរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីទៅហើយនោះ បានប្រឹងងើបឈរឡើងវិញ និងបានកំពុងបោះជំហានយ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាព ប្រជាធិប តេយ្យ សហប្រតិបត្តិការ និង អភិវឌ្ឍន៍ ។  
សំឡេង « ប្រាកដណាស់យើងដឹងហើយថា ថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ ដែលជាថ្ងៃដ៏មានសារសំខាន់បំផុត យើងទាំងអស់គ្នាតែងតែឱ្យតម្លៃថា ជាថ្ងៃកំណើតទី២ ហើយជាថ្ងៃដែលរាជធានីភ្នំពេញត្រូវបានរំដោះ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ មូលហេតុដែលយើងមករៀបចំនៅក្នុងខេត្ត កោះកុង ដែលជាខេត្តមួយនៅចុងនិរតី ជាខេត្តដែលដាច់ស្រយាលមួយ។ ការរំដោះចេញពីរបបប្រល័យពូជសាសន៍រហូតមកដល់ថ្ងៃទី១៧ ខែមករា ទើបរំដោះបានក្នុងខេត្តកោះកុង ដែលបានកាន់ កាប់នៅទីនេះបានយ៉ាងពេញលេញចំពោះទីរួមខេត្ត។ ខេត្តកោះកុងជាខេត្តចុងក្រោយដែលយើងបានស្តារនិងបានរំដោះ ជាខេត្តមួយដែលបានចាត់ទុកថា ខ្ទេចខ្ទាំខ្លាំងក្លាមែនទែន តាំងពីសង្គ្រាម៥ឆ្នាំ ហើយបន្តបន្ទាប់មកទៀត គឺរហូតដល់៣ ឆ្នាំ ៨ខែ ២០ថ្ងៃនោះ នាំឱ្យខេត្តកោះ កុងខ្ទេចខ្ទាំទាំងអស់ »។
 លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងបានលើកឡើង អំពីសមទ្ធិផលធំៗដែល ខេត្តកោះកុងសម្រេចបានក្នុង រយៈពេល៤៤ឆ្នាំកន្លងមកនេះ ក្រោមស្មារតីជ័យជម្នះ៧មករា ដែលបានធ្វើឱ្យខេត្តកោះកុង ទទួលបានសមិទ្ធផលធំៗជាច្រើន រួមនឹងសុខសន្តិភាព ដែលលទ្ធផលនេះបានឆ្លើយតបទៅតាមសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជជនក្នុងខេត្តកោះកុងទាំងមូល ។   
   លោកជំទាវ មិថុនា ភូថង  បានបញ្ជាក់ថា ខេត្តកោះកុង បានរំដោះចេញពីរបបប្រល័យពូជសាសន៍ 
ប៉ុលពត ក្រោយគេ គឺនៅថ្ងៃ ១៧ ខែមករា ឆ្នាំ ១៩៧៩។ 
គួររំលឹកថា ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ៧ មករា ឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៤៤ឆ្នាំ ជាថ្ងៃប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់ ប៉ុល ពត ហើយសង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុត បានទាន់ ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ៕photo_2023-01-16_23-55-10photo_2023-01-16_23-55-11photo_2023-01-16_23-55-11 (2)photo_2023-01-16_23-55-20 (2)photo_2023-01-16_23-55-20

Comments

Related posts