អភិបាលខេត្តព្រះវិហារ អញ្ជើញដឹកនាំមន្រ្តីរាជការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដួសជំរុញ   

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថៃ្ងទី១៧ ខែមករា ឆ្នាំ២០២៣  ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ព្រះវិហារ បានដឹកនាំមន្រ្តីរាជការទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដួសជំរុញ(ទី៤ ទី៥ ទី៦ ) នៅមន្ទីរពេទ្យបង្អែក ១៦មករា ស្ថិតនៅក្នុងក្រុងព្រះវិហារ។
ឯកឧត្តម គីម រិទ្ធីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដើម្បីផ្តល់និង ចាក់ជូនដល់ថ្នាក់ដឹកនាំមន្ត្រីគ្រប់ស្ថាប័ន និងគ្រប់ខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជូនដល់មន្ត្រី រាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សាធារណជន មាតា បិតា អាណាព្យាបាល និងកុមារ អាយុចាប់ពី ០៣ឆ្នាំ ឡើងទៅ ។
ក្រោយពីបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដួសជំរុញរួចរាល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏បានធ្វើការថ្លែងអំណរគុណ ទៅដល់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបាន ខិតខំយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខនិងសុខភាព របស់មន្ត្រីក្រោមឱវាទ គ្រប់ស្ថាប័នក៏ដូចជា បងប្អូន ប្រជាពលរដ្ឋ ទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ជូនថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជូនដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សាធារណជន មាតា បិតា អាណាព្យាបាល និងកុមារអាយុចាប់ពី ០៣ឆ្នាំឡើងទៅ ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ តទៅ ដោយពេលព្រឹកចាប់ពីម៉ោង ៧៖៣០ នាទីព្រឹក ដល់ម៉ោង ១១៖៣០ នាទី ហើយពេលរសៀលចាប់ពីម៉ោង ១៤៖០០ នាទីរសៀល ដល់ម៉ោង ១៨៖០០ នាទីល្ងាច នៅតាមគោលដៅទាំង០៨ក្រុង-ស្រុក ក្នុងខេត្តព្រះវិហារ៕photo_2023-01-17_00-08-26photo_2023-01-17_00-08-29photo_2023-01-17_00-08-30

Comments

Related posts