កម្ពុជា-ចិនពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់ការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាទូទៅ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោក LI XIANG MING ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិកា ទំនាក់ទំនងការងារ ជាមួយស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា កិច្ចសហប្រតិបត្តិការជាមួយ ស្នងការដ្ឋានសន្តិសុខសាធារណៈ នគរបាលទីក្រុងប៉េកាំង។
បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅគ្រាដែលអង្គភាពទាំងពីរត្រូវបានឯកភាព រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋចិនប្រជាមានិត ដែលបានចុះ ហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំស្តីពី កិច្ចសហប្រតិបត្តិការរឹតចំណងមេត្រីភាព រវាងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈទីក្រុងប៉េកាំង ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ។
ផ្អែកតាមប្រភពដដែល នៅក្នុងកិច្ចពិភាក្សាការងារ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកឡើង ស្វាគមន៍ចំពោះប្រតិភូ ដែលដឹកនាំដោយលោកMr. LI XIANG MINGទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល  នៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកបំពេញភារកិច្ចនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាការងារ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា កន្លងមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថានទូតចិន ក៏ដូចជា ស្នងការដ្ឋាននគរបាលសន្តិសុខ សាធារណៈទីក្រុងប៉េកាំង លើការងារសន្តិសុខ និងកិច្ចការងារមួយចំនួនផ្សេងទៀត ក្នុងការចូលរួមថែរក្សា ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងកិច្ចសហការបង្ការទប់ស្កាត់បង្រ្កាបបទល្មើស ទទួលបានលទ្ធផលល្អ។
លោក LI XIANG MING បានលើកឡើងនិងវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈកត្តា សុខសន្តិភាពនិងស្ថិរភាពល្អ។លោកក៏អរគុណដល់កម្លាំងនគរបាលរាជធានីភ្នំពេញ កន្លងមកមានកិច្ចសហ ប្រតិបត្តិការល្អ ជាមួយស្ថានទូតចិន ក៏ដូចជា សមត្ថកិច្ចចិនលើការងារសន្តិសុខ និងជាពិសេស បានការពារ រក្សា សុវត្ថិភាពជនជាតិចិន ដែលមកវិនិយោគនិងមកទេសចរ នៅរាជធានីភ្នំពេញ ទទួលបានភាពកក់ក្តៅ។ ជាងនេះទៀត ក៏បានលើកឡើងនូវការបន្តកិច្ចសហប្រតិបត្តិការការងាររវាងគ្នានិងគ្នា ឱ្យកាន់តែរឹងមាំ និងប្រសើរឡើងថែមទៀត ដើម្បីលើកកម្ពស់ការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ទូទៅ។
សូមបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈ ទីក្រុង ប៉េកាំង បានចងចំណងមេត្រីភាពនៃកិច្ចសហប្រតិបត្តិការ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងថ្នាក់មដឹកនាំនៃស្នងការដ្ឋាននគរបាលសន្តិសុខ សាធារណៈទីក្រុងប៉េកាំង ក៏បានបើកកិច្ចប្រជុំទ្វេភាគី តាមអនឡាញ។ ក្នុងកិច្ចប្រជុំ ភាគីទាំងពីរ ក៏បានលើក ឡើងនូវការជំរុញពង្រឹងចំណងសាមគ្គឺភាពរវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយ ជាពិសេស ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបតិការ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែន គ្រប់ប្រភេទផងដែរ៕photo_2023-01-17_21-11-48photo_2023-01-17_21-11-47 (3)photo_2023-01-17_21-11-47photo_2023-01-17_21-11-47 (2)

Comments

Related posts