ការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ដោយខ្លួនឯងក្នុងករណីសង្ស័យ ឆ្លងវីរុសកូវីដ-១៩ គឺជាការជួយសង្គ្រោះខ្លួនឯង ឱ្យមានការថែ ទាំព្យាបាលបានទាន់ពេលវេលា

 វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១៩,០១,២០២៣

  MC៖ មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាលថ្លែងថា ការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ដោយខ្លួនឯងក្នុងករណីសង្ស័យ ឆ្លងវីរុសកូវីដ-១៩ គឺជាការជួយសង្គ្រោះខ្លួនឯង ឱ្យមានការថែទាំព្យាបាលបានទាន់ពេលវេលា ពិសេសមិនឱ្យមានការចម្លងទៅអ្នកដ៏ទៃ។ 
    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានឱ្យដឹងថា  បច្ចុប្បន្ននេះ វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ហើយពពួកអូមីក្រុងបំប្លែងខ្លួនថ្មីៗ ក៏កំពុងតែចរាចរនៅលើសាកលលោក និងនៅក្នុងតំបន់ផងដែរ។ លោកជំទាវវជ្ជបណ្ឌិតបន្តថា នាឱកាសសែនដូនតា និងចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដូចនេះប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ ”៣ការពារ និង ៣កុំ និងបន្តទៅទទួលយកការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញ (ដួសទី៣ ដួសទី៤ ដួសទី៥ ដួសទី៦ និងដូសជំរុញបន្តបន្ទាប់) នៅពេលដល់វេន ឱ្យបានត្រឹមត្រូវតាមពេលវេលា។
    លោកជំទាវវជ្ជបណ្ឌិតក្រើនរំលឹកថា ដើម្បីជួយដល់ការថែទាំសុខភាព និងព្យាបាលបានទាន់ពេលវេលា ព្រមទាំងការពារផលប៉ះពាល់សុខភាពធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ប្រសិនបើលោកអ្នកមានរោគសញ្ញាសង្ស័យ សូមកុំភ្លេចប្រញាប់ធ្វើតេស្គរហ័ដោយខ្លួនឯង ដើម្បីពិនិត្យរកវត្តមានវីរុសកូវីដ-១៩ ឱ្យបានលឿន ហើយក្នុងករណីដែលរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ សូមនៅដាច់ដោយឡែកចៀសវាងការចម្លងបន្តទៅក្រុមគ្រួសារ ឬទៅអ្នកដទៃ ហើយធ្វើការថែទាំនិងព្យាបាលខ្លួនឱ្យបានឆាប់រហ័ស ដើម្បីចូលរួមចំណែកកាត់បន្ថយបានជាអតិបរមានូវការចម្លងបន្ត និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយភាពធ្ងន់ធ្ងរ ព្រមទាំងអាចសន្សំសំចៃថវិកាពីការចំណាយលើការថែទាំព្យាបាលជំងឺធ្ងន់ផងដែរ។ ម៉្យាងវិញទៀត ការធ្វើតេស្តរហ័សដោយខ្លួនឯង គឺជួយសង្គ្រោះខ្លួនឯង ឱ្យមានការថែទាំ និងព្យាបាលបានទាន់ពេលវេលា ធ្វើតេស្តរហ័ស និងព្យាបាលរហ័ស ជាមធ្យោបាយដ៏ល្អជួយអាយុជីវិតពលរដ្ឋពីសត្រូវអត់ស្រមោលកូវីដ-១៩ ៕photo_2023-01-18_18-17-26

Comments

Related posts