ចិនសន្យាពិនិត្យលទ្ធភាពក្នុងការជួយកម្ពុជាលើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិតវប្បធម៌នៅពេលអនាគត

 

វិទ្យុជាតិកម្ពុជា៖លោកចេមហួត

a3-10

a1-11

a2-12

      កាលពីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ជំនួបរវាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម លី ឈុន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅក្នុងអំឡុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត
លោកជំទាវរដ្ឋមន្រ្តី បានរំលឹកឡើងអំពីមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរដែលមានតាំងពីសម័យអង្គរ ហើយត្រូវបានលើកកម្ពស់តាមរយៈ សម្តេចព្រះបរមរតនកោដ នរោត្តមសីហនុ  និងក្រោយមកដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
  នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានលើកឡើងអំពីការចូលរួមរបស់ភាគីចិននៅក្នុងការងារអភិរក្ស និងជួសជុលប្រាសាទចៅសាយ ទេវតា និងប្រាសាទតាកែវនៅតំបន់អង្គរ ហើយស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅអង្គរ និងគម្រោងអភិរក្ស និងជួស ជុលគោបុរៈទី១ ទី២ និងទី៣នៅប្រាសាទព្រះវិហារ។ ជាមួយគ្នានោះ ភាគីចិនក៏បានសន្យាថា នឹងពិនិត្យលទ្ធភាពក្នុងការជួយកម្ពុជាលើក កម្ពស់ឧស្សាហកម្មច្នៃប្រឌិតវប្បធម៌នៅពេលអនាគត។ នៅទីបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងាររួមមួយដើម្បីជំរុញទំនាក់ ទំនងការងារឲ្យកាន់តែមានប្រសិទ្ធ ភាពនៅពេលអនាគត៕

Comments

Related posts