រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា បើអ្នកសារព័ត៌មានមិនពង្រឹងសមត្ថ ភាពនោះទេ គឺនឹងបាត់បង់ទៅដោយខ្លួនឯង

 

វិទ្យុជាតិកម្ពុជា

a13

a9-8

a5-11

a8-8

a11-4

a14

a7-8

MC: រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា បើអ្នកសារព័ត៌មានមិនពង្រឹងសមត្ថភាពនោះទេ គឺនឹងបាត់បង់ទៅដោយខ្លួនឯង ព្រោះប្រជាពល រដ្ឋមានចំណេះដឹងច្រើន ដូច្នេះគាត់នឹងមិនយកវេលារបស់គាត់ទៅអានអត្ថបទដែលគ្មានន័យខ្លឹមសារនោះទេ ឬក៏ព័ត៌មានដែលមិនមានខ្លឹម សារផ្តល់ជាចំណេះដឹងអ្វីនោះដែរ ។      ការថ្លែងបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជេីញជាអធិបតីបិទវគ្គបណ្តុះបណ្តាលស្តីពី ជំនាញគ្រប់ គ្រង និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន ប្រមាណ ៣៨១ នាក់ ដែលរៀបចំដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវ: អ្នកសារព័ត៌មានកម្ពុជា (CJDS) កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិតសភាកម្ពុជា ។
   ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមាន ប្រសាសន៍ថា « ក្រសួងព័ត៌មាន នឹងរៀបចំឱ្យមានស្តង់ដា ប្រតិបត្តិលើក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មានអនុវត្តន៍នៅទូទាំងប្រទេសដើម្បីលើកតម្កើងតម្លៃអ្នក សារព័ត៌មាន និងគុណភាពអ្នកសារ ព័ត៌មាននៅកម្ពុជា ដើម្បីចូលរួមជា មួយរាជរដ្ឋាភិបាល លើការបង្កើនធនធានមនុស្សតាមរយៈការផ្សព្វ ផ្សាយព័ត៌មាន ពិត រហ័ស និងមាន ខ្លឹមសារល្អ » ។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌ មាន នឹងរៀបចំឱ្យមានក្រមសីលធម៌វិជ្ជាជីវៈសម្រាប់សមាគមសារព័ត៌ មាន ឱ្យមានស្តង់ដារួមតែមួយនៅទូទាំងប្រទេស ព្រោះកន្លងមកនេះមានសមាគមច្រើន ហើយមានក្រមសីលធម៌ផ្សេងៗ តែនៅពេលខាង មុខនឹងរៀបចំឱ្យមានតែមួយ ដោយ ហេតុថា ក្រមសីលធម៍គឺជាអាវ ក្រោះសម្រាប់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវ ។ ក្រសួងព័ត៌មាន មានគម្រោងផ្តួច ផ្តើមបើកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអ្នកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មានឱ្យអ្នកសារព័ត៌មាន កាន់តែមានសមត្ថភាព ចំណេះដឹង គុណភាព និងភាពសម្បូរបែបថែម ទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារការងារ ក្នុងបរិបទនៃសង្គម ឌីជីថល។
     ការងារបណ្តុះបណ្តាលទៅដល់អ្នកសារព័ត៌មាន និងវិស័យទំនាក់ ទំនងសាធារណៈ គឺស្របពេលដែលកម្ពុជាដល់ដំណាក់កាលមួយឈានឆ្ពោះទៅរកភាពរីកចម្រើនទៅមុខ ដោយនៅឆ្នាំ២០៣០ គឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង នៅឆ្នាំ២០៥០ គឺជាប្រទេសដែលមានការអភិវឌ្ឍ ។   
   កម្រិតនៃចំណះដឹង និងធនធាន មនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាព ដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួនក្នុងការចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។ បើអ្នកសារព័ត៌មានមិនពង្រឹងសមត្ថភាពនោះទេ គឺគុណ ភាពទាំងអស់នោះ វានឹងបាត់បង់ទៅដោយខ្លួនឯង ព្រោះប្រជាពល រដ្ឋមានចំណេះដឹងច្រើន ដូច្នេះគាត់នឹងមិនយកវេលាទៅអានអត្ថបទដែលគ្មានន័យខ្លឹមសារនោះទេ ឬក៏ព័ត៌មានដែលមិនមានខ្លឹមសារផ្តល់ជាចំណេះដឹងអ្វីនោះដែរ ។ ម្យ៉ាងវិញទៀត អត្ថបទខ្លឹមសារព័ត៌មាននោះ វាត្រូវតែឆ្លើយតបទៅ នឹងប្រទេសមានភាពរីកចម្រើន។
  ឯកឧត្តម បន្តថា ក្រមសីលធម៌ប្រតិបត្តិរួមវិជ្ជាជីវៈសារព័ត៌មាន របស់ក្រសួងព័ត៌មាន ត្រូវទទួល បានការគាំទ្រពីអ្នកសារព័ត៌មាន ដើម្បីពង្រឹងគុណភាពព័ត៌មាននៅកម្ពុជាកានតែល្អប្រសើរឡើង ។ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់អ្នកសារព័ត៌មាននៅក្នុងសង្គម ជួយសង្គម ចូលរួមអភិវឌ្ឍន៍សេដ្ឋ កិច្ចជាតិ តាមរយៈការផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានគុណភាព លឿន រហ័សដល់ប្រជាពលរដ្ឋ ។
   លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារ ព័ត៌មានកម្ពុជា បានបញ្ជាក់ថា  ការ រៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងដេីម្បីពង្រឹង និងបង្កេីនសមត្ថភាពដល់អ្នកសារព័ត៌ មាន ឱ្យកាន់តែមានភាពរឹងមាំនិងប្រសិទ្ធភាពខ្ពស់ប្រកបដោយក្រម សីលធម៌និងវិជ្ជាជីវ:សារព័ត៌មានបានត្រឹមត្រូវ៕

Comments

Related posts