រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២

រាជធានីភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២ នៅទីស្តីការក្រសួង រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ។

ឯកឧត្តម សុិន សុវណ្ណនិ អគ្គនាយកនៃនាយកដ្ឋានកិច្ចការសាសនា បានអានរបាយការណ៏ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី ថា នាយកដ្ឋាមស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃអគ្គនាយកដ្ឋានកិច្ចការសាសនា គ្រប់គ្រងបានផ្សព្វផ្សាយកម្មវិធីចំនួន៥ ក្នុងនោះរួមមាន ៖ ទី១.កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម , ទី២ កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា,ទី៣ កម្មវិធីសិក្ខាសាលាទស្សនាទានព្រះពុទ្ធសាសនា,ទី៤ កម្មវិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីខ្មែរទូទាំងប្រទេស និងទី៥ វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ។ ដោយឡែកពិធីបើកវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះជាជំនាន់ទី៤២ ដោយមានការចូលរួមពីសំណាក់សិក្ខាកាមអាចារ្យចំរុះ រាជធានី/ខេត្ត ទូទាំងប្រទេសមានចំនួន២០៧រូប ក្នុងនោះអាចារ្យកាន់ពេលាការ៥១រូប, អាចារ្យយោគី ២៥រូប, អាចារ្យសម្រាប់វត្ត ១០៥រូប, ព្រះសង្ឃ១៧អង្គ និងស្រី១០នាក់។ ឯកឧត្តមបានបន្តទៀតថា វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២នេះ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ មានគ្រូឧទ្ទេសចំនួន១១រូប ព្រមទាំងបានចែកចេញជា១១មុខវិជ្ជាផងដែរ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៏ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ណាស់ចំពោះតួនាទីអាចារ្យជំនាញ ឲ្យត្រូវនឹងទម្រង់បែបបទត្រឹមត្រូវទៅតាមទំនៀមទំលាប់ប្រពៃណីរបស់យើង។ ក្នុងនោះ ឯកឧត្តម  រដ្ឋមន្រ្តី បញ្ជាក់ថា តួនាទីជាអាចារ្យ មិនមែនចេះតែធ្វើតាមការយល់តៗគ្នាទេ ពោលគឺត្រូវរៀនវគ្គបណ្តុះបណ្តាលរបស់ក្រសួងធម្មការនិងសាសនាតាមក្បួនបុរាណខ្មែរ ទើបពេញលេញជាអាចារ្យខ្មែរ ។
ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា សង្ឃឹមថាតាមរយៈវគ្គបណ្តុះបណ្តាល ដែលមានគ្រូឧទ្ទេសជំនាញនេះ សូមអាចារ្យគ្រប់ទំរង់ប្រឹងប្រែង ក្រេបយកនៅចំណេះដឹងបន្ថែម ពិសេសចាត់នៅជំនាញឲ្យបានច្បាស់លាស់របស់ខ្លួន ដើម្បីធ្វើការផ្សព្វផ្សាយនិងសូមយកទៅអនុវត្តតាមប្រពៃណីជូនបងប្អូនប្រជាពលរដ្ឋខ្មែរយើង។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមប្រគេនពរនិងជូនពរដល់សិក្ខាកាម២០៧រូប ក្នុងនោះមានអាចារ្យកាន់ពេលាការ៥១រូប, អាចារ្យយោគី ២៥រូប, អាចារ្យសម្រាប់វត្ត ១០៥រូប, ព្រះសង្ឃ១៧អង្គ និងស្រី១០នាក់ នៅពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាត និងសូមប្រកាសបើកកនៅវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២ តទៅប្រកបដោយជោគជ័យ ៕

photo_2023-09-18_15-36-22

photo_2023-09-18_15-34-00

photo_2023-09-18_15-34-46

photo_2023-09-18_15-35-02

photo_2023-09-18_15-34-27

photo_2023-09-18_15-34-17

photo_2023-09-18_15-36-22

Comments

Related posts