សហជីពបានបន្ដដាក់តួលេខចំនួន ២១៣ដុល្លារ និងនិយោជកដាក់តួលេខចំនួន ២០១,៥ដុល្លារអាមេរិក ក្នុងការចរចាប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

h3-2

h1-2

h2-2
 
ភ្នំពេញ៖សហជីពបានបន្ដដាក់តួលេខចំនួន២១៣ដុល្លារ និងនិយោជកដាក់តួលេខចំនួន ២០១,៥ដុល្លារអាមេរិក ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលិតផលធ្វើ ដំណើរ និង កាបូប សម្រាប់ឆ្នាំ ២០២៤ ដោយភាគីទាំងពីរបានបន្ត ពិភាក្សា និងពន្យល់គ្នាទៅវិញទៅ មកលើគោលជំហររបស់ខ្លួន ដែលមានលក្ខណ:វិនិច្ឆ័យបែបសង្គម និង សេដ្ឋកិច្ច។
    ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលិតផលធ្វើដំ ណើរនិង កាបូប សម្រាប់ឆ្នាំ២០២៤ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្ដីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ ឈ្នួលអប្បបរមា សរុបមានចំនួន ១៩លើក ដែលរួមមាន កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន ៨ លើក, កិច្ចប្រជុំទ្វេភាគីចំនួន ២ លើក និងកិច្ចប្រជុំត្រីភាគីចំនួន ៩លើក។
   ឯកឧត្ដម បានបញ្ជាក់ថា ដោយ ឡែក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ មានកិច្ចពិភាក្សាចំនួន ៣លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំ ផ្ទៃក្នុងតំណាងភាគីកម្មករនិយោជិត ចំនួន ១លើក និងកិច្ច ប្រជុំត្រីភាគីចំនួន ២លើក។ ភាគីទាំងពីរបានបន្ត ពិភាក្សា និងពន្យល់គ្នាទៅវិញទៅមកលើគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ ហើយ តំណាងភាគីរាជ រដ្ឋាភិបាលបានបន្តសម្របសម្រួល និងពន្យល់បន្ថែម ពាក់ព័ន្ធនឹងលក្ខណ:វិនិច្ឆ័យបែបសង្គម និង សេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។
   ឯកឧត្ដមបន្ថែមថា ជាលទ្ធផល តំណាងភាគីកម្មករ និយោជិតបានដាក់គោលជំហរចុងក្រោយរបស់ខ្លួន ចំនួនពីរផ្សេងគ្នាគឺ តួលេខ ២០៤ដុល្លារអាម៉េរិក មានសំឡេង គាំទ្រ ១២លើ ១៧នាក់ និង ២១៣ដុល្លារអាមេរិក មានសំឡេងគាំទ្រ ៥លើ ១៧នាក់, តំណាងភាគីនិយោជក បានដាក់គោលជំហរចុង ក្រោយរបស់ខ្លួនចំនួន ២០១,៥ ដុល្លារអាមេរិក និងតំណាងភាគីរាជ រដ្ឋាភិបាល ដោយឈរលើលក្ខណ: បច្ចេកទេស បានលើកឡើងនូវតួលេខចំនួន ២០២ដុល្លារអាមេរិក។ តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក នឹងគោរពស្នើសុំនូវសំណូមពរផ្សេងៗ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវបរិយាកាសវិនិយោគ និងបរិយា កាសធុរកិច្ចកាន់តែប្រសើរ ព្រមទាំងកាត់បន្ថយការចំណាយរបស់បង ប្អូនកម្មករនិយោជិត ក៏ដូចជា ការពារនូវសិទ្ធិ កិត្តិយស និងអត្ថ ប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។
ជាមួយគ្នានេះ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខបន្ថែមទៀត៕

Comments

Related posts