ជនភៀសខ្លួន រាប់ ពាន់ នាក់ ពី អ៊ីស្រាអែលបាន មក ដល់ ប្រទេស ស៊ីប

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a-7

a2-25

a1-23

អន្តរជាតិ៖ អ្នកនាំពាក្យអាកាសយានដ្ឋានរបស់ប្រទេសបាននិយាយថា មនុស្សរាប់ពាន់នាក់បានចាកចេញ ពីប្រទេសអ៊ីស្រាអែល បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែលនិងកងកម្លាំងហាម៉ាស់ កំពុងមក ដល់ប្រទេសស៊ីប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើនបានប្រកាសផ្អាកជើងហោះហើរទៅ និងមកពីទីក្រុង Tel Aviv បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដោយក្រុមសកម្មប្រយុទ្ធហាម៉ា់ស់កាលពីថ្ងៃសៅរ៍។ លោកស្រី Maria Kouroupi នាយកជាន់ខ្ពស់នៃការអភិវឌ្ឍន៍អាកាសចរណ៍ និងទំនាក់ទំនងនៃព្រលានយន្តហោះ Hermes បាននិយាយថា "នៅអាកាសយានដ្ឋាន Larnaca ទាំងកាលពីម្សិលមិញ និងថ្ងៃនេះមានជើង ហោះហើរសង្គ្រោះបន្ទាន់ជាច្រើនទៅកាន់ប្រទេសអ៊ីស្រាអែល។ នៅថ្ងៃចន្ទ យើងរំពឹងថានឹងមានជើង ហោះហើរ ចំនួន ២០ និងការមកដល់ចំនួន ២០ជើង ទៅកាន់ប្រទេសជិតខាងដែលក្នុងនោះ ១១ជើង ត្រូវបានកំណត់ពេលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ"។ លោកស្រី Kouroupi បានប្រាប់ទីភ្នាក់ងារសារ ព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋថា ជើងហោះហើរពីអ៊ីស្រាអែលគឺពោរពេញដោយមនុស្សភៀសខ្លួនចេញ ពីប្រទេសមិនថាជនបរទេស ឬជនជាតិអ៊ីស្រាអែលដែលស្វែងរកទីជម្រកនៅប្រទេសស៊ីប។ អ្នក ស្រី បាន និយាយ ថា អ្នក ដែល ចាកចេញ ភាគច្រើន ជា ជនជាតិ អ៊ីស្រាអែល៕

Comments

Related posts