ស្អែកនេះវិទ្យុជាតិកម្ពុជានឹងពិភាក្សានូវប្រធានបទស្ដីពី៖«ស្វែងយល់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤»

IMG_20240428_172848_627

សូមគោរពជម្រាបជូនថា ដើម្បីបង្កើនការយល់ដឹងពីដំណើរការ និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ដក្រុង នៅថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ  FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖«ស្វែងយល់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤»។ តើអ្វីទៅជា«ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា»? រៀបចំឡើងក្នុងគោលបំណងយ៉ាងណា នឹងប្រព្រឹត្តទៅយ៉ាងដូចម្ដេច? តើ គ.ជ.ប គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ មានភារកិច្ចយ៉ាងដូចម្ដេចដើម្បីធានាឱ្យកិច្ចការងារនេះប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ? លោក ជាវង់ សុគារិទ្ធ ជំនួយការ និងជាអនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងអប់រំអ្នកបោះឆ្នោត នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់ របស់អស់លោកអ្នកជុំវិញប្រធានបទនេះ។
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ 
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨ និងលេខ ០១០ ២២៧ ៩១៨។ ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈទំព័រហ្វេសប៊ុកឈ្មោះ «អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី!!!

Comments

Related posts