ខេត្តស្វាយរៀងនិងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយរៀបចំវេទិកាផ្គូរផ្គងរវាង អ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក

 

 

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

IMG_0348

IMG_0345

IMG_0347

IMG_0346

 

រដ្ឋបាលខេត្តស្វាយរៀងនិងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិត ផលមួយ បានរៀបចំវេទិកា ផ្គូរផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងតាំងបង្ហាញផលិតផលដើម្បីលើកកម្ពស់ផលិតផល និងកៀរគរ សក្តានុពលសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែរីកចម្រើន។

នាថ្ងៃទី២០ខែតុលាឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផលមួយ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី និងលោក សេង សីលា អភិបាលរងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត ប៉េង ពោធិសា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជា អធិបតីក្នុងវេទិកាផ្គូរផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង ការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូចនិងមធ្យមនៅសាលាខេត្ត ស្វាយរៀង និងតាំងលក់ផលិតផលនៅសាលាខេត្ត។ 

ពិធីនេះក៏មានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ក្រុមប្រឹក្សាភិបាល ខេត្ត អភិបាលរងខេត្ត លោក លោកស្រីសមាជិកសភាពាណិជ្ជកម្មលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអភិបាលអភិបាលរងក្រុង ស្រុក អង្គភាពស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្តផងដែរ អាជ្ញាធរមូលដ្ឋាន អាជីវករ សិប្បករ ឧស្សាហករ សហគមន៍ សមាគម ក្រុមអ្នកផលិត។

លោកអភិបាលរងខេត្តមានប្រសាសន៍ថា វេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ គឺបានចូលរួមចំណែក ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិសម្រាប់កាត់បន្ថយភាពក្រីក្រ គឺការកៀរគរសក្តានុពលសេដ្ឋកិច្ចក្នុងស្រុក នៃផលិតផល និងសេវាកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។ ភ១.ផ១ ធ្វើការជាមួយ អ្នកផលិតក្នុងស្រុកធុនមីក្រូតូច និងមធ្យម និងសមាគមធុរកិច្ចប្រមាណ២០០នាក់ បានចូលរួម។

ឯកឧត្តមបណ្ឌិត សួង ណយថ្លែងថា៖ គណៈកម្មាធិការជាតិ និងគណៈកម្មាធិការខេត្ត-រាជធានី ជំរុញ ចលនាភូមិមួយផលិតផលមួយមានសេចក្តីរំភើបរីករាយចំពោះការដឹកនាំគំនិតផ្ដួចផ្ដើមឱ្យមានជំនួប រវាង អ្នកផលិតនិងអ្នកទិញ ដ៏មានសារៈសំខាន់នេះ ដែលមានគោលបំណងកាត់បន្ថយគម្លាត រវាងអ្នកផលិត ក្នុងស្រុកនិងអ្នកទិញ ប្រកបដោយប្រសិទ្ធភាព និងសុចរិតភាព។ 

គណៈអធិបតីក៏បានអញ្ជើញទស្សនានូវការតាំងផលិតផលខ្មែរ ភូមិ១ផលិតផល១ប្រមាណ៣០សហគ្រាស ផលិត មានដូចជាផលិតផលកសិកម្ម បន្លែ ត្រីសាច់ សម្លៀកបំពាក់ ក្រមាសូត្រ កាបូបខ្មែរ កាបូបស្លឹកត្នោត ចំណីអាហារកែច្នៃ ភេសជ្ជៈ ស្រាផ្លែឈើ ចម្លាក់ សិល្បៈ  តែធម្មជាតិ ប្រេងធម្មជាតិ កាហ្វេ ម្រេច និងរបស់ ប្រើប្រាស់ផ្សេងៗប្រចាំថ្ងៃផងដែរ។

សូមបញ្ជាក់ថាឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ មានគម្រោង រៀបចំវេទិកានេះនៅតាមបណ្តាខេត្ត-ក្រុង ចំនួន១៥ រួមមាន៖ ខេត្តសៀមរាប កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ ខេត្តកំពង់ចាម ឧត្តរមានជ័យ កណ្តាល កំពត កោះកុង ពោធិ៍សាត់ ខេត្តកំពង់ធំ ត្បូងឃ្មុំ ស្ទឹងត្រែង កំពង់ស្ពឺ និងខេត្តស្វាយរៀង៕

Comments

Related posts