វត្តអារាមដែលមានការខ្វះខាតនៅខេត្តមណ្ឌលគិរីចំនួន ៧វត្ត ទទួលអំណោយដែលជាសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

photo_2023-10-20_17-18-45

មណ្ឌលគិរី៖ ដោយពិនិត្យមើលស្ថានភាពទូទៅនៅតាមទីអារាមក្រោយពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខមន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ និងនាំយកអំណោយដែលជាសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រះគេនជូនព្រះសង្ឃចំនួន៧វត្ត ក្នុងខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ។ ឯកឧត្តម បញ្ជាក់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលតែងតែគិតគូរពីសុខទុក្ខ ទុក្ខលំបាក ការខ្វះខាត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេស ប្រជាជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុលអ្វីឡើយ ពោលទីណាមានទុក្ខ ទីនោះមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកដោះស្រាយ។

នាឱកាសនោះ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានប្រគេននូវអង្ករចំនួន ៣តោនកន្លះ និងបច្ច័យចំនួន១លាន៥ម៉ឺនរៀល ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដល់វត្តចំនួន៧ ដែលមានការខ្វះខាតនៅក្នុងខេត្តមណ្ឌលគិរី ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនានៅខេត្តមណ្ឌលគិរីកាន់តែរីកចម្រើនទ្ឡើងថែមទៀត៕ ស៊ីផុន ហ៊ុងគ្រីphoto_2023-10-20_17-18-39photo_2023-10-20_17-18-40 (2)photo_2023-10-20_17-18-40photo_2023-10-20_17-18-41photo_2023-10-20_17-18-42photo_2023-10-20_17-18-43photo_2023-10-20_17-18-44 (2)photo_2023-10-20_17-18-44photo_2023-10-20_17-18-45

photo_2023-10-20_17-18-44 (2)

photo_2023-10-20_17-18-44

វិទ្យុជាតិកម្ពុជា៖ ស៊ីផុន ហ៊ុងគ្រី

មណ្ឌលគិរី៖ ដោយពិនិត្យមើលស្ថានភាពទូទៅនៅតាមទីអារាមក្រោយពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខមន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ និងនាំយកអំណោយដែលជាសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រះគេនជូនព្រះសង្ឃចំនួន៧វត្ត ក្នុងខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ។ ឯកឧត្តម បញ្ជាក់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលតែងតែគិតគូរពីសុខទុក្ខ ទុក្ខលំបាក ការខ្វះខាត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេស ប្រជាជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុលអ្វីឡើយ ពោលទីណាមានទុក្ខ ទីនោះមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកដោះស្រាយ។

នាឱកាសនោះ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានប្រគេននូវអង្ករចំនួន ៣តោនកន្លះ និងបច្ច័យចំនួន១លាន៥ម៉ឺនរៀល ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដល់វត្តចំនួន៧ ដែលមានការខ្វះខាតនៅក្នុងខេត្តមណ្ឌលគិរី ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនានៅខេត្តមណ្ឌលគិរីកាន់តែរីកចម្រើនទ្ឡើងថែមទៀត៕

Comments

Related posts