សមត្ថភាពយល់ដឹងរបស់អភិបាលខេត្តកែប ឆ្លុះបញ្ជាំងពីការដឹកនាំខេត្តបានល្អ ជាពិសេសការគោរពសិទ្ធិមនុស្ស

 

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកែប

a-38

a2-64

a3-64

កែប៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែង កោតសរសើរអភិបាលខេត្តកែប ដោយឯកឧត្តមមានប្រសាសន៍ថា ការយល់ដឹងនិងមានសមត្ថភាពខ្ពស់ របស់អភិបាលខេត្តកែប ឆ្លុះបញ្ជាំងពីសមត្ថភាពដឹកនាំខេត្តបានល្អទាំងផ្នែករដ្ឋបាល នយោបាយ សេដ្ឋកិច្ច និងអនុវត្តន៍បានល្អនូវការគោរពសិទ្ធិមនុស្ស នៅក្នុងមូលដ្ឋានខេត្តកែប ហើយនេះជាសំណាងរបស់ពលរដ្ឋ ខេត្តកែបផងដែរ។
ឯកឧត្តមថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ក្នុងការអនុវត្ត អនុសញ្ញាអន្តរជាតិស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ នាថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣ នៅសាលប្រជុំសាលាខេត្តកែប ជាមួយប្រតិភូអមដំណើរ និងមានការចូលរួមពីសំណាក់ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមន្ទីរអង្គភាពពាក់ព័ន្ធ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ឆ្លុះបញ្ជាំងពីតថភាព សង្រ្គាម ដែលកំពុងកើតមានរវាង រូស្ស៊ី និង អ៊ុយក្រែន សង្រ្គាមរវាង អ៊ីស្រាអែល និង ប៉ាឡេស្ទីន នៅតំបន់ មជ្ឈិមបូព៌ា ដែលកំពុងកើតមាន ធ្វើឲ្យទីនោះលែងមានសន្តិភាព ហើយសិទ្ធិសេរីភាពនានា ក៏លែងត្រូវបាន អនុវត្តន៍។ ការណ៍នេះឯកឧត្តមបានលើកឡើងថា បើគ្មានសន្តិភាព កុំនិយាយដល់សិទ្ធិសេរីភាពនានា ហើយការអនុវត្តន៍នូវលទ្ធិប្រជាធិបតេយ្យរឹតតែហៅលែងឮតែម្តង។
ឯកឧត្តមបានលើកឡើងថា មានសន្តិភាពនាំឲ្យមានសិទ្ធិក្នុងការរស់រានមានជីវិត ហើយបើមិនមានជីវិតទេ កុំនិយាយរឿង សិទ្ធិមនុស្ស សិទ្ធិសេរីភាពនានា ហើយក៏កុំនិយាយរឿងលទ្ធិប្រជាធិបតេយ្យ ព្រោះមិនអាច ដំណើរការបាននោះទេ។

ឯកឧត្តមបញ្ជាក់ថា នៅខេត្តកែប ក៏ដូចជាប្រទេសកម្ពុជានាពេលបច្ចប្បន្ន យើងបានគោរព និងអនុវត្តន៍ បានល្អប្រសើរនូវសិទ្ធិសេរីភាពនានារបស់ប្រជាពលរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យ ហើយនេះក៏យើង មិនអាចភ្លេចបាននោះទេ នូវគុណូបការៈ របស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានលះបង់ បូជាកម្លាំងកាយចិត្ត យកអាយុជីវិតធ្វើជាដើមទុន ក្នុងការដោះដូរយកសន្តិភាព ជូនប្រជាពលរដ្ឋកម្ពុជា ទាំងមូល។ សន្តិភាពនេះ ក៏កំពុងបន្តរក្សាបានល្អប្រសើរ ក្នុងសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឯកភាពជាមួយ ការលើកឡើងរបស់អភិបាលខេត្តកែប ដែលឯកឧត្តមក៏បានរំលេចដែរថា សន្តិភាព នេះហើយ ដែលធ្វើឲ្យ មនុស្សយើង មានសេចក្តីសុខ ទាំងផ្លូវកាយនិងផ្លូវចិត្ត សន្តិភាព នេះហើយ ដែលធ្វើឲ្យការអនុវត្តន៍ នូវសិទ្ធិសេរីភាពនានា អាចដំណើរការទៅបាន។  

ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា កម្ពុជាបានឈានមុខគេក្នុងតំបន់ក្នុងការគោរពសិទ្ធិមនុស្ស តាមរយៈការ មិនមានទោសប្រហារជីវិត ការទទួលយកលិខិតុបករណ៍សិទ្ធិមនុស្សសំខាន់ចំនួន៨ ក្នុងចំណោម៩ ការទទួលយកអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា និងទទួលឱ្យមាន ការិយាល័យ OHCHR នៅកម្ពុជា និងហ៊ានបើកទ្វារចំហរាល់កិច្ចសន្ទនា និងការស្នើសុំជួបពីបរទេស ដើម្បីជជែកអំពីការងារសិទ្ធិមនុស្ស។
ឯកឧត្តមបានបន្ថែមថា គោលបំណងនៃការផ្សព្វផ្សាយរបាយការណ៍ជាតិនេះ ដើម្យីធ្វើការផ្សព្វផ្សាយឱ្យ បានទូលំទូលាយ រហូតទៅដល់ថ្នាក់ក្រោមជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រួមជាមួយនិង សមិទ្ធផលធំៗក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា៕

Comments

Related posts