ប្រមុខការពារជាតិអ៉ីរ៉ង់៖ សកម្មភាពរបស់អ៉ីស្រាអែលនៅតំបន់ហ្កាហ្សា កំពុងតែសម្លាប់នយោបាយខ្លួនឯង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a-43

a1-71

 

a2-70

អន្តរជាតិ៖ លោក Mohammad-Reza Ashtiani រដ្ឋមន្ត្រីការពារជាតិអ៉ីរ៉ង់បាននិយាយតាមទូរស័ព្ទជាមួយសមភាគីស៊ីរី លោក Ali Mahmoud Abbas ថាអ្វីដែលអ៉ីស្រាអែលកំពុងធ្វើនៅតំបន់ហ្កាហ្សាស្ទ្រីបគឺជាការសម្លាប់នយោបាយខ្លួនឯង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Ashtiani បាននិយាយថា "រាល់ការបំពានច្បាប់ទាំងអស់នៃសង្គ្រាម និងសិទ្ធិមនុស្ស ដោយជនជាតិជ្វីហ្វ(អ៉ីស្រាអែល) កំពុងបំផុសគំនិតសាធារណៈជាសកលប្រឆាំងនឹងរបបនេះ។ សកម្មភាពទាំងអស់នេះ កំពុងនាំទៅរកការសម្លាប់នយោបាយរបស់ខ្លួន"។ លោក Ashtiani បានបន្ថែមថា "ការបិទខ្ទប់ហ្កាហ្សាស្ទ្រីប និងការរឹតបន្តឹងលើជំនួយសម្រាប់តំបន់ទាំងមូល កំពុងត្រួសត្រាយផ្លូវទៅរកគ្រោះមហន្តរាយផ្នែកមនុស្សធម៌"។ គួរបញ្ជាក់ថា អ៉ីស្រាអែល ដែលប្តេជ្ញាម្តងហើយម្តងទៀតថានឹងកម្ចាត់ក្រុមហាម៉ាសចោលទាំងស្រុងបាននិយាយថា យុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួនមានគោលដៅលើក្រុមមេបញ្ជាការនិងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកហាម៉ាស។ យ៉ាងណាមិញក្រសួងសុខាភិបាលតំបន់ Gaza ដែលគ្រប់គ្រងដោយហាម៉ាសបានអះអាងថា ជនជាតិប៉ាឡេស្ទីនលើសពី ៤,៦០០ នាក់ហើយ ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែកក្នុងនោះមានកុមារជាង ១,៨០០នាក់៕

Comments

Related posts