ក្រសួងបរិស្ថានពង្រឹងការផ្សព្វផ្សាយ ដើម្បីធានាបង្កើនគម្របព្រៃឱ្យបាន៦០ភាគរយ នៅឆ្នាំ២០៥០

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៤ ១០ ២០២៣

s3-30

s-15

s2-31

ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការដ៏ចម្បងដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ក្នុងការធានាបង្កើន គម្របព្រៃឱ្យបាន៦០ភាគរយ នៅឆ្នាំ២០៥០។

ជាក់ស្តែងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក ជា សំអាង រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងខេត្តក្រចេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអភិបាលរងខេត្តក្រចេះ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួង បរិស្ថាន មន្ទីរបរិស្ថាន មន្ទីអង្គភាពពាក់ព័ន្ធ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលស្រុកពាក់ព័ន្ធ និងមន្ត្រីឧទ្យានុរក្សជាច្រើននាក់។

នាឱកាសនោះដែរ លោក ជា សំអាង បានលើកឡើងពីការរៀបចំយន្ដការនានា សំដៅធ្វើ យ៉ាងណាឱ្យការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាពតា មរយៈការ អនុវត្តវិធានការ៤ចំណុច ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលបានដាក់ចេញដោយ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន។

សូមរំលឹកថា ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព និងការ អភិវឌ្ឍដោយចីរភាព ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ រួមមាន៖ ១) ក្រសួង បរិស្ថានជំរុញការអនុវត្តច្បាប់១០០ភាគរយ និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ ២) ក្រសួងបរិស្ថាន សហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ ថ្នាក់ ឲ្យបានស្អិតល្មួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ៣) សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរ  មូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង៤) ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីរក្សា នូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើ ឲ្យបាន៦០ភាគរយ នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវៈចម្រុះដោយចីរភាព។តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា នឹងធ្វើការផ្តល់ និងដាំដើម ឈើ យ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤៕

Comments

Related posts