អភិបាលខេត្តព្រះវិហារ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពកងរុករក និង សង្គ្រោះលេខ៧២១ នៃកងពលធំអន្តរាគមន៍លេខ៣

 

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

g-1

g2-1

g5

g3-1

g1-1

g4-1

ព្រះវិហារ៖ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នាទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពកងរុករក និងសង្គ្រោះលេខ៧២១ នៃកងពលធំអន្តរាគមន៍លេខ៣ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣  និងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជារង កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ ព្រមទាំងលោក លោកស្រី ជាសមាជិកក្រុមរុករកសង្គ្រោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តជាច្រើនរូបទៀត។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយទឹកជំនន់ខ្យល់ កន្ត្រាក់បានបង្កផលប៉ះពាល់ជាច្រើនដល់អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាខេត្តព្រះវិហាររបស់យើងស្ទើររៀងរាល់ឆ្នាំ។ជាក់ស្តែងកន្លងមកនេះយើងក៏ធ្លាប់បានទទួលរងនូវទឹកជំនន់ ទឹកភ្លៀងរហ័សនៅតាមតំបន់ជួរភ្នំដងរែក និងតំបន់ស្ទឹង សែនផងដែរ។ដោយមើលឃើញអំពីតម្រូវការចាំបាច់ គណៈកម្មាធិ ការគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការណែនាំដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ គ្រប់លំដាប់ថ្នាក់ ឱ្យត្រៀមលក្ខណ: សម្បត្តិគ្រប់គ្រាន់ ដើម្បីឆ្លើយតប ទៅនឹងការជួយសង្គ្រោះករណីមានគ្រោះមហន្តរាយកើតឡើងជាយថា ហេតុណាមួយ។ ជាមួយនេះ ផ្អែកលើមូលដ្ឋាននៃបទពិសោធន៍ និងអនុវត្តតាមការណែនាំរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តព្រះវិហារ បានរៀបចំវគ្គបណ្តុះបណ្ដាលពង្រឹងសមត្ថភាព និងអនុវត្តលំហាត់សមយុទ្ធ រុករក និងសង្គ្រោះគ្រោះមហន្តរាយដល់កងកម្លាំង និងមន្ត្រីនៃលេខាធិការដ្ឋានក្នុងគោលបំណងបង្កើនចំណេះ ដឹង ពង្រឹងសមត្ថភាពក្នុងការគ្រប់ គ្រងហានិភ័យ យន្តការគ្រប់គ្រងឆ្លើយតបនានា ការយល់ដឹងអំពីរបៀបប្រើ ប្រាស់ប្រព័ន្ធគ្រប់គ្រង បញ្ហាឧប្បទវហេតុ និងការប្រើប្រាស់ឧបករណ៍រុករក និងសង្គ្រោះលើផ្ទៃទឹកដូចជាការ ប្រើប្រាស់ទូកសង្គ្រោះ ការប្រើប្រាស់ខ្សែសុវត្ថិភាពជាដើម។
បន្ថែមពីនេះ ឯកឧត្តមក៏បាន ផ្តាំផ្ញើជូនដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ សិក្សារៀនសូត្រ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ដូចជាការអនុវត្តលំហាត់សមយុទ្ធ និងយុទ្ធវិធីនានា ដើម្បីទទួលបាននូវ ចំណេះដឹង និងជំនាញនានាក្នុងការគ្រប់គ្រង ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ពង្រឹងគុណភាព និងប្រសិទ្ធភាព នៃវគ្គបណ្តុះ បណ្តាលតាមរយៈការជំរុញដំណើរការ និងការចូលរួមឱ្យបានពេញលេញ ជាពិសេសការ អនុវត្តលំហាត់សមយុទ្ធឱ្យកៀកទៅនឹងការពិតជាក់ស្តែង ហើយត្រូវយកចំណេះដឹង និងជំនាញដែលទទួល បានទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសង្គ្រោះករណីមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុ៕

Comments

Related posts