ចំនួនអ្នកស្លាប់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា កើនឡើងដល់ ៧,០២៨ នាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a10-45

a9-60

អន្តរជាតិ៖ ក្រសួងសុខភាពដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ចំនួនអ្នកស្លាប់ប៉ាឡេស្ទីនពីការវាយប្រហារដោយយោធាអ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៧,០២៨ នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រហូតមកដល់ពេលនេះ មានជនជាតិប៉ាឡេស្ទីនចំនួន ១៨,៤៨៤ នាក់បានរងរបួសចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង។ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំ និងប្រតិបត្តិការជើងគោកមានកម្រិតប្រឆាំងនឹងតំបន់ហ្គាហ្សា ជាការសងសឹកចំពោះការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់ពួកសកម្មប្រយុទ្ធហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាលើគោលដៅយោធាអ៊ីស្រាអែល និងទីប្រជុំជនកាលពីថ្ងៃទី ៧ ខែតុលា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,៤០០ នាក់នៅក្នុងប្រទេសអ៊ីស្រាអែល៕

Comments

Related posts