លោក លី ខឺឈាង អតីតនាយករដ្ឋមន្រ្តីចិន បានទទួលមរណភាពក្នុងវ័យ ៦៨ ឆ្នាំដោយសារជំងឺគាំងបេះដូង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a4-75

អន្តរជាតិ៖ លោក លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្រ្តីចិន បានទទួលមរណភាពក្នុងវ័យ ៦៨ ឆ្នាំដោយសារជំងឺគាំងបេះដូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ បើតាមសារព័ត៌មានរដ្ឋចិន CGTN បានឱ្យដឹងថា លោក លី ខឺឈាង បានសម្រាកព្យាបាលជំងឺនៅទីក្រុងសៀងហៃ។ កាលពីថ្ងៃទី២៦ ខែតុលា លោក លី មានអាការៈគាំងបេះដូងភ្លាមៗ ហើយបានទទួលមរណភាពនៅម៉ោង ០០៖១០យប់ ឈានចូលថ្ងៃទី២៧ ខែតុលា ក្រោយវិធានការជួយសង្គ្រោះទាំងអស់បរាជ័យ ដោយលោកទទួលមរណភាពនៅអាយុ ៦៨ ឆ្នាំ។ គួរបញ្ជាក់ថា លោក លី ខឺឈាង គឺជាសមាជិកគណកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអតីតនាយករដ្ឋមន្រ្តីចិន ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០២៣៕

Comments

Related posts