កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងកងទ័ពការពារព្រំដែនខេត្តដាក់ណុង ជួបប្រជុំកិច្ចសហប្រតិបត្តិការការពារព្រំដែន

 

វិទ្យុជាតិកម្ពុជា៖ លោកស៊ីផុន ហ៊ុងគ្រី

a12-41

a11-44

a13-33

a10-46

a9-61
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មានរៀបចំកិច្ចប្រជុំសហប្រតិបត្តិការការពារព្រំដែន រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី (កម្ពុជា) ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ណុង  (វៀតណាម) ។
លោកវរសេនីយ៍ឯក វូ ស៊ូនដាយ មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តដាក់ណុង មានប្រសាសន៍ថា ស្ថានភាពសន្តិសុខនយោបាយសណ្ដាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមខ្សែបន្ទាត់ព្រំដែនខេត្តដាក់ណុង/វៀតណាម និងខេត្តមណ្ឌលគិរី/កម្ពុជា នៅតែបន្តរក្សាបានទំនាក់ទំនងរវាងកងកម្លាំងការពារព្រំដែននៃខេត្តទាំងពីរ បន្តរឹតចំណង និងអភិវឌ្ឍន៍ក្នុងស្មារតីសាមគ្គីភាព មិត្តភាពសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ កងកម្លាំងការពារព្រំដែន នៃភាគីទាំងពីរបានសម្រប សម្រួលគ្នាដើម្បីដោះស្រាយបញ្ហាក្នុងការគ្រប់គ្រងព្រំដែនឲ្យបានទាន់ពេលវេលា រក្សាបានសន្តិសុខនយោបាយសណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។
លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មានប្រសាសន៍ថា កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី និងកម្លាំងកងទ័ពការពារព្រំដែនខេត្តដាក់ណុង តែងតែផ្លាស់ប្តូរអំពីការប្រយុទ្ឋប្រឆាំងបទល្មើសឆ្លងដែន ការកាប់បំផ្លាញព្រៃឈើ ការកេងប្រវ័ញ្ចអនុផលព្រៃឈើដោយខុសច្បាប់។ សម្របសម្រួលយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មភេរវកម្ម ឧក្រិដ្ឋកម្មដែលរំលោភលើសន្តិសុខជាតិ ឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន បញ្ហាសន្តិសុខការកាប់បំផ្លាញព្រៃឈើ ។
លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បន្តថា កម្លាំងទាំងពីរខេត្ត សម្របសម្រួលស្វែងរកនិងជួយ សង្គ្រោះនៅតាមព្រំដែន ទប់ស្កាត់តាមខ្សែបន្ទាត់ព្រំដែនការដឹកជញ្ជូនមនុស្សចូល និងចេញដោយខុសច្បាប់ឆ្លងកាត់ព្រំដែន។ ទប់ស្កាត់និងដោះស្រាយករណីព្រំដែនប្រកបដោយប្រសិទ្ធភាព ស្របតាមកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិព្រំដែន និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំភាគីទាំងពីរ។
មិនត្រឹមតែប៉ុណ្ណោះក៏មានការសម្របសម្រួល និងទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព ជាមួយសកម្មភាពរំលោភលើសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមព្រំដែន ។ ការទប់ស្កាត់រាល់ឧបាយកល និងល្បិចកលរបស់កងកម្លាំងអមិត្ត បំផ្លិចបំផ្លាញលទ្ធផលនៃការបោះបង្គោលព្រំដែន ដែលភាគីទាំងពីរ សម្រេចបាន រួមចំណែកកសាងព្រំដែនសន្តិភាពមិត្តភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររួមនឹងការអភិវឌ្ឍន៍៕

Comments

Related posts