ប្រធានអង្គការសហប្រជាជាតិ៖ ប្រព័ន្ធមនុស្សធម៌នៅតំបន់ហ្គាហ្សាប្រឈមនឹងការដួលរលំទាំងស្រុង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a3-84

a4-81

អន្តរជាតិ៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានថា ប្រព័ន្ធ មនុស្សធម៌នៅក្នុងតំបន់ Gaza កំពុងប្រឈមមុខនឹងការដួលរលំទាំងស្រុង ជាមួយនឹងផលវិបាក ដែលមិនអាចនឹកស្មានដល់សម្រាប់ជនស៊ីវិលជាង ២ លាននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នៅពេលដែលការទម្លាក់គ្រាប់បែកកាន់តែខ្លាំង តម្រូវការកំពុងកើនឡើងកាន់តែខ្លាំង និងកាន់តែធ្ងន់ធ្ងរ។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះជាយ៉ាងណាក៏ដោយ ការផ្គត់ផ្គង់មានចំនួន តិចពេកមកក្នុងតំបន់ហ្គាហ្សា។ យោងតាមប្រធានអង្គការសហប្រជាជាតិ ឡានដឹកទំនិញប្រហែល ៥០០ គ្រឿងក្នុងមួយថ្ងៃ បានឆ្លងកាត់ចូលទៅក្នុងតំបន់ហ្គាហ្សា មុនពេលអរិភាពបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជាមធ្យមមានរថយន្តដឹកទំនិញត្រឹមតែ ១២ គ្រឿងក្នុងមួយថ្ងៃប៉ុណ្ណោះ បានចូល បើទោះបីជាតម្រូវការមានច្រើនជាងពេលមុនក៏ដោយ។ លោកបាននិយាយថា "យើងត្រូវតែ បំពេញតាមការរំពឹងទុក និងតម្រូវការស្នូលរបស់ជនស៊ីវិលនៅហ្គាហ្សា។ ជំនួយមនុស្សធម៌សង្គ្រោះជីវិត អាហារ ទឹក ថ្នាំពេទ្យ ប្រេងឥន្ធនៈ ត្រូវតែបានអនុញ្ញាតឱ្យទៅដល់ជនស៊ីវិលទាំងអស់យ៉ាងឆាប់រហ័ស និងសុវត្ថិភាព"៕

Comments

Related posts