រដ្ឋមន្រ្តីការបរទេសរុស្ស៉ីចោទលោកខាងលិចថា ស្វែងរកការពង្រីកសង្រ្គាមអ៊ុយក្រែនមកកាន់តំបន់អាស៉ីប៉ាស៉ីហ្វិក

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a10-49

អន្តរជាតិ៖  នាថ្ងៃចន្ទនេះលោក Sergei Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៉ីបាននិយាយក្នុងវេទិកាមួយនៅទីក្រុងប៉េកាំងថា លោកខាងលិចចង់ពង្រីកសង្រ្គាមអ៊ុយក្រែនទៅកាន់តំបន់អាស៉ីប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ នៅឯវេទិកា Xiangshan ដែលជាព្រឹត្តិការណ៍ការទូតយោធាដ៏បំផុតរបស់ចិន លោក Shoigu បានបញ្ជាក់ថា "NATO កំពុងគ្របដណ្តប់ការកសាងកងកម្លាំងនៅក្នុងតំបន់អាស៊ីប៉ាស៉ីហ្វិកជាមួយនឹងបំណងប្រាថ្នាដ៏ប៉ិនប្រសប់សម្រាប់កិច្ចសន្ទនា"។ លោក Shoigu បានបន្ថែមថា ប្រទេសណាតូកំពុងលើកកម្ពស់ការប្រណាំងប្រជែងអាវុធនៅក្នុងតំបន់ ដោយបង្កើនវត្តមានយោធារបស់ពួកគេ និងពង្រីការធ្វើសមយុទ្ធយោធាជាញឹកញាប់នៅទីនោះ។ ក្រៅពីនោះការលេចឡើងនៃប្លុកសន្តិសុខថ្មីដូចជា Quad និង AUKUS បានធ្វើឱ្យខូចតួនាទីរបស់អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងមិនសាយភាយនុយក្លេអ៊ែរនៅក្នុងតំបន់។ គួរបញ្ជាក់ថា បើតាមលោក Shoigu កងកម្លាំងសហរដ្ឋអាមេរិក នឹងប្រើប្រាស់ការផ្លាស់ប្តូរព័ត៌មានជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលលើការបាញ់មីស៉ីល ដើម្បីទប់ស្កាត់រុស្ស៉ី និងចិន៕

Comments

Related posts